ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មូលហេតុដែលមានដើមកំប្លោកងាប់ ជាច្រើនបន្តរសាត់អណ្តែតមកដល់ឆ្នេរសមុទ្រក្រុងព្រះសីហនុ

    BY Khmernote Media October 11, 2018
    មូលហេតុដែលមានដើមកំប្លោកងាប់ ជាច្រើនបន្តរសាត់អណ្តែតមកដល់ឆ្នេរសមុទ្រក្រុងព្រះសីហនុ

    តាមទម្លាប់ ជារៀងរាល់ឆ្នាំនៅពេលដែលទឹកទន្លេមេគង្គចាប់ស្រកចុះហូរទៅកាន់សមុទ្រ ដើមកំប្លោកដែលបានលូតលាស់ធំធាត់នៅតាមដងទន្លេ បឹង ព្រែក ប្រឡាយ ជាពិសេសនៅតាមខ្សែទឹកនៃតំបន់ដីសន្តទន្លេមេគង្គក្រោម ទឹកទន្លេ ឬជំនន់ទឹកភ្លៀងបានរុញច្រានហ្វូងកំប្លោកធ្លាក់ចុះទៅសមុទ្រ ។ នៅពេលដែលទឹកសមុទ្រស្ងប់គ្មានព្យុះបក់បោកទេនោះ ក្នុងរយះពេលតែប៉ុន្មានថ្ងៃ ដើមកំប្លោកវាក៍ងាប់ ស្វិត រលួយធ្លាក់ទៅបាតសមុទ្រដោយអំណាចទឹកប្រៃ ។ ប៉ុន្តែបើក្នុងរយះពេលនោះជួនពេលផ្ទៃសមុទ្រកើតមានភ្លៀង ព្យុះ នៅក្នុងតំបន់ ដើមកំប្លោកទាំងនោះវាមិនងាយនឹងងាប់ ឬរលួយទេ ព្រោះបានទឹកភ្លៀងដែលជាទឹកសាបជួយបន្តជីវិត ។

    បើលោកអ្នកធ្លាប់បានទៅដល់ខេត្ត គៀងយ៉ាង ប្រទេសវៀតណាម ដែលជាខេត្តជិតខាង និងមានព្រុំដែនទឹកជាប់គ្នាជាមួយខេត្តព្រះសីហនុ នៃកម្ពុជា ។ ខេត្តគៀងយ៉ាង និងខេត្តបាក់លីវ វៀតណាម ជាខេត្តសំបូរណ៍ទៅដោយប្រព័ន្ធធារាសាស្រ្ត ដូចជា ស្ទឹងព្រែជីក ហូរចាក់ទៅសមុទ្របើយើងបានទៅកាន់ខេត្តជិតខាងនេះ យើងនឹងបានឃើញនៅតាមដងស្ទឹង ព្រែកទាំងនោះ ព្រមទាំងឆ្នេរសមុទ្រផងនោះសុទ្ធសឹង តែដើមកំប្លោកមីដេដាស់ពេញផ្ទៃទឹក ដូចនេះ បើជួនពេលសមុទ្រមានទទួលរងនូវខ្យល់ព្យុះអ្វី១ផងនោះ រឿងកំប្លោកទឹកសាបហូរចូលមកទឹកប្រៃ មិនមែនជាករណីចម្លែកអ្វីទេ ។

    មានសំនួរខ្លះសួរថា ចុះឆ្នេរសមុទ្រខេត្ត កែប និងខេត្តកំពត ហេតុអ្វីក៍អត់មានកំប្លោក ? បើអ្នកដែលស្គាល់អំពីភូមិសាស្រ្តច្បាស់គេមិនមានចម្ងល់ទេ ពីព្រោះ កែប និងកំពត ជាឆកសមុទ្រដែលបិតបាំងខ្យល់ដោយប្រជុំកោះត្រល់ ” កោះភូគួក ” ឯចុងកន្ទុយនៃប្រទេសវៀតណាម គឺខេត្តបាក់លីវ “កាម៉ៅ ” – ខេត្តគៀងយ៉ាង ជាមួយខេត្តព្រះសីហនុ មានភូមិសាស្រ្តប្រឈមនិងអំណាចខ្យល់មកពីមហាសមុទ្រជាងគេ ៕ (ការយល់ឃើញផ្ទាល់ខ្លួន) សូមអរគុណ​ បញ្ជាក់: ខ្ញុំ​ (Kanharith)ទទួល​បាន​ពី​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះ​សីហនុ។ ប្រភព៖ Kanharith Khieu

     

    https://www.facebook.com/huybunleng2017/videos/877462892642908/

    Share This Post:
    MPO4D jitutoto mpo4d Mpoplay