កូវីដ-១៩

ប្រទេសវៀតណាមនៅតែបន្ដមានការឆ្លងជំងឺកូវីដ១៩ ក្នុងចំនួនច្រើន ជាមួយនឹងការឆ្លងថ្មីបន្ថែមចំនួន ៧,៦៣១ ករណី កាលពីយប់មិញនេះ

BY
autoadmin
November 8, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ៧,៦៣១ ករណី កាលពីយប់ថ្ងៃអាទិត្យ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបរបស់ប្រទេសនេះកើនឡើងដល់ ៩៦៣,៧៥៧ ករណី។ តំបន់ចំនួន ៣ ដែលមានករណីឆ្លងច្រើនជាងគេ គឺទីក្រុងហូជីមិញ ដែលមានអ្នកឆ្លងចំនួន ១,០០៩នាក់ និងខេត្តជិតខាងចំនួន ២ គឺខេត្ត Dong Nai មាន ៩៩៧ ករណី និងខេត្ត Binh Duong មាន ៨២៦ ករណី។

ក្រសួងសុខាភិបាលវៀតណាមក៏បានបញ្ជាក់ពីការស្លាប់ថ្មីចំនួន ៦១ ករណី កាលពីថ្ងៃអាទិត្យផងដែរ ដោយក្នុងនោះរួមមាន ៣១ នាក់ ត្រូវបានរកឃើញនៅទីក្រុងហូជីមិញ និង ៧ នាក់ នៅក្នុងខេត្ត Bac Lieu ដែលធ្វើឱ្យចំនួនស្លាប់ដោយសារជំងឺ COVID-19 សរុបរបស់របស់ប្រទេសវៀតណាមមានចំនួន ២២,៥៣១ ករណី ឬ ២.៤% នៃចំនួនឆ្លងទាំងអស់។ ជាមួយគ្នានេះដែរ ក្នុងចំណោមអ្នកជំងឺ COVID-19 ដែលបានកត់ត្រាចាប់តាំងពីរលកចុងក្រោយដែលចាប់ផ្តើមនៅចុងខែមេសា មានអ្នកជំងឺសរុបចំនួន ៨៣៧,៥៨៥ នាក់ បានជាសះស្បើយ និងមាន ២២,៤៩៦ នាក់ បានស្លាប់៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: