អាល្លឺម៉ង់បានបញ្ជាក់ពីករណីថ្មីនៃជំងឺកូវីដ១៩ ច្រើនជាង ៥០,០០០ ករណី ជាលើកដំបូងបំផុតរបស់ខ្លួន
- BY
- autoadmin
- November 11, 2021
ស្ថាប័នសុខភាពសាធារណៈរបស់ប្រទេសអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសអាល្លឺម៉ង់បានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីច្រើនជាង ៥០,០០០ ករណី ជាលើកដំបូងបំផុត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Deutsche Welle ។ ខ្លួនបាននិយាយថា ប្រទេសអាល្លឺម៉ង់បានរាយការណ៍ពីករណីថ្មីចំនួន ៥០,១៩៦ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ខណៈមានការស្លាប់ថ្មីចំនួន ២៣៥ នាក់ ត្រូវបានកត់ត្រាបន្ថែមផងដែរ។

ចំនួនករណីថ្មីនៃជំងឺ COVID-19 របស់ប្រទេសអាល្លឺម៉ង់នៅក្នុងចំណោមមនុស្ស ១០០,០០០ នាក់ បានកើនឡើងដល់ ២៤៩.១ នាក់ ជាមធ្យម ដែលជាការកើនឡើងដ៏គួរឱ្យព្រួយបារម្ភមួយ។ កាលពីថ្ងៃពុធកន្លងទៅ ករណីថ្មីចំនួន ៣៩,៦៧៦ ករណី ក៏ត្រូវបានបញ្ជាក់ផងដែរ ហើយវាក៏ជាកំណត់ត្រាថ្មីមួយដូចគ្នានៅពេលនោះ។ ការកើនឡើងករណីថ្មីៗនារយៈពេលចុងក្រោយនេះ បានធ្វើឱ្យមន្ត្រីសុខាភិបាលកំពូលៗរបស់អាល្លឺម៉ង់ និងមេដឹកនាំនយោបាយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ឥឡូវនេះ មន្ត្រីសុខាភិបាលកំពុងបន្ថែមការរឹតត្បឹត ជាពិសេសគឺនឹងធ្វើការរឹតបន្ដឹងចំពោះពលរដ្ឋណា ដែលមិនព្រមទៅទទួលយកវ៉ាក់សាំងបង្ការ៕
![]()

អត្ថបទ៖ លីដា
ប្រភព៖ Deutsche Welle
- Share This Post:






