PR
ក្រុមហ៊ុន foodpanda ចាប់ដៃគូសហការជាមួយក្រុមហ៊ុន Oyika ដើម្បីលើកស្ទួយ ជីវភាពដៃគូដឹកជញ្ជូនរបស់ខ្លួន
ជាក្រុមហ៊ុនដឹកជញ្ជូនដឹកម្ហូបអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន foodpanda មិនត្រឹមតែពង្រីកសេវាកម្មស្ទើរគ្រប់ទឹសទីនោះទេ ថែមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលនិងលើកស្ទួយជីវភាពដល់ដៃគូររាប់ពាន់នាក់របស់ខ្លួនឲ្យកាន់តែប្រសើរផងដែរ។

ជាក់ស្តែងកាលពីថ្ងៃសុក្រ កន្លងមកនេះក្រុមហ៊ុន foodpanda បានចាប់ដៃសហការដោយចុះអនុស្សារណៈនៃការយោគយល់ (MoU) ជាមួយក្រុមហ៊ុន Oyika ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ូតូអេឡិចត្រូនិកធំមួយនៅកម្ពុជា ដែលធ្វើឡើងនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន foodpanda ដោយមានកាចូលរួមពីតំណាងនៃក្រុមហ៊ុនទាំងពី
ព្រមទាំងតំណាងដៃគូដឹកជញ្ជូនរបស់ foodpanda ផងដែរ។
ការសហការនេះដៃគូទាំងពីរនេះមានគោលដៅរួមក្នុងការចូលរួមកាត់បន្ថយចំណាយដល់ដៃគូដឹកជញ្ជូនរបស់ foodpanda តាមរយៈការដាក់សាកល្បងឲ្យប្រើប្រាស់ម៉ូតូអេឡិងត្រូនិកស្របពេលដែលតម្លៃប្រេងសាំងមានការកើនឡើង។ លើសពីនេះក្រុមហ៊ុនមានចក្ខុវិស័យក្នុងការរួមដៃគ្នាជម្រុញឲ្យមានការយល់ដឹងក៏ដូចជាការចូលរួមកាត់បន្ថយការបំពុលបរិស្ថានផងដែរ។

លោកស្រី ឡាយ ស៊ីវហួង នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន foodpanda បានថ្លែងថា៖
“ការសហការនេះមិនត្រឹមតែលើកស្ទួយការការពារបរិស្ថាននិងកាត់បន្ថយចំណាយដល់ដៃគូដឹកជញ្ជូនរបស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ដើតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលដល់សាធារណៈជនទាំងអស់ដែលមានបំណងចង់ក្លាយជាដៃគូដឹកជញ្ជូនរបស់ foodpanda តែពុំមានយានជំនិះផ្ទាល់ខ្លួនមានឱកាសធ្វើជាដៃគូដឹកជញ្ជូនរបស់យើងតាមរយៈការជួលម៉ូតូពី Oyika ក្នុងកម្រៃសមរម្យ”។
លើសពីនេះលោក Carl Jason អគ្គនាយកក្រុមហ៊ុន Oyika Cambodia បានបន្ថែមទៀតថា៖ “យើងសង្ឃឹមយ៉ាងមុតមាំថាការសហការនេះនឹងបានចូលរួមលើកស្ទួយការការពារបរិស្ថាន ព្រមទាំងជួយលើកកម្ពស់ពីការយល់ដឹងផលប៉ះពាល់បរិស្ថានបន្ថែមទៀត”។


PR
កំពូលតារាចម្រៀងរ៉េប G-Devith ក្លាយជាទូតសុច្ឆនៈផ្លូវការរបស់ស្រាបៀរវឌ្ឍនៈ និងដ្រាហ្គិន និងប្រកាសពីធួរខនសឺតនៅខេត្តក្រុងជាច្រើន
- BY
- Naren
- February 4, 2023
ភ្នំពេញ៖ តារាចម្រៀងរ៉េបដ៏ល្បី និងមានប្រជាប្រិយភាពលោក G-Devith ត្រូវបានប្រកាសជាទូតសុច្ឆនៈរបស់ស្រាបៀរវឌ្ឍនៈ និងដ្រាហ្គិន ជាផ្លូវការក្នុងកម្មវិធីប្រគុំតន្ត្រី PS2 x វ សម្ពោធអាល់ប៊ុលថ្មីឈ្មោះថា Passion II ដែលប្រព្រឹត្តទៅនៅសួនវឌ្ឍនៈ កាពីតាលឡាហ្វ៍ស្តាយផាក នាល្ងាចថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២៣។

ពិធីចុះកិច្ចសន្យានេះក៏មានការចូលរួមពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី សិល្បករ និងអ្នកសារព័ត៌មានជាច្រើនដែលមានវត្តមានធ្វើជាសាក្ខីភាពនៃការចុះហត្ថលេខានេះ។ ក្នុងឱកាសនោះដែរ លោក G-Devith ក៏បានសម្តែងអារម្មណ៍រំភើបដែលបានសហការជាមួយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដើម្បីបង្កើត និងនាំភាព អស្ចារ្យជាច្រើនទាំងការធ្វើបទចម្រៀងថ្មីៗ ផលិតវីដេអូចម្រៀងឲ្យកាន់តែមានគុណភាព ព្រមទាំងការប្រគំតន្ត្រី ទេសចរណ៍ជាច្រើនខេត្តក្រុងនាពេលឆាប់ៗខាងមុខ។

ឆ្លើយនឹងសំនួរអ្នកសារព័ត៌មានអំពីការជ្រើសរើសលោក G-Devith ចូលមកក្នុងគ្រួសារវឌ្ឍនៈ ប៊្រូវើរី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានមានប្រសាសន៍ថា៖ «លោក G-Devith គឺជាសិល្បករមួយរូបដែលមានឆន្ទៈ ការតស៊ូខ្ពស់ក្នុងវិស័យសិល្បៈ មានប្រជាប្រិយភាព ភាពវ័យឆ្លាត ទាំងការតែងនិពន្ធ ការច្នៃប្រឌិតក្នុងការផលិតវីដេអូចម្រៀងរបស់គាត់ និងការធ្វើទីផ្សារសម្រាប់ខ្លួនឯងបានយ៉ាងល្អ។ គាត់យកចិត្តទុកដាក់ និងផ្តោតសំខាន់លើគុណភាពរាល់កិច្ចការរបស់គាត់ ដែលឆន្ទះនេះដូចទៅនឹងឆន្ទះរបស់វឌ្ឍនៈ ប៊្រូវើរី ដែលតែងតែផលិតនូវផលិតផលដែលមានគុណភាពខ្ពស់សម្រាប់អតិថិជន ដូច្នេះហើយការសហការរវាង វឌ្ឍនៈ ប៊្រូវើរី និងលោក G-Devith នឹងនាំអ្វីអស្ចារ្យទាំងសម្រាប់ដេវីត និងស្រាបៀរ វឌ្ឍនៈ និងដ្រាហ្គិនរបស់យើង។»
លើសពីការចុះហត្ថលេខា លោក G-Devith ក៏បានបង្ហាញ និងច្រៀងបទចម្រៀងថ្មីជាច្រើនបទនៅក្នុងអាល់ប៊ុម Passion II របស់លោកដោយមានការចូលរួមពីហ្វេន និងទស្សនិកជនរាប់ពាន់នាក់។
វឌ្ឍនៈ ប្រ៊ូវើរី ដែលជាក្រុមហ៊ុនកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជា ហើយត្រូវបានទទួលស្គាល់ជាក្រុមហ៊ុន ដែលមានយុទ្ធសាស្រ្តទីផ្សារខ្លាំង និងច្បាស់លាស់។ វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើ វិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ៕










PR
វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី និងដាក់ឱ្យ Pre-Order ជាមួយកាដូថែមជូនដ៏ពិសេសទៀតផង!!
(ភ្នំពេញ) ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣៖ ស្រូតៗឡើងគ្នាយើង…!! ក្រុមហ៊ុន សាមសុង នឹងធ្វើការដាក់សម្ពោធជាផ្លូវការនៃស្មានហ្វូនជំនាន់ថ្មី Samsung Galaxy S23 Series និងបើកឱ្យអតិថិជនទាំងអស់ចូលរួមទស្សនាផ្ទាល់ និងបានប៉ះផ្ទាល់នៅផ្សារទំនើប AEON 3 Mean Chhey ។

អតិថិជនទាំងអស់ក៏អាចដាក់កុម៉្មង់ទុកមុន ចាប់ពីថ្ងៃទី 02 រហូតដល់ថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ 2023 ជាមួយការថែមជូនដ៏អស្ចារ្យ។
– កាសឥតខ្សែរ Galaxy Buds2
– ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារ ជាមួយគម្រោងអ៊ីនធឺណេតធំហ្ម៎ងរយៈពេល 12 ខែ!
– X2 Double Storage (ទំហំផ្ទុក 512G Upgrade ទៅ 1T, 256G > 512G និង 128G > 256G)

អតិថិជនទាំងអស់ពិតជាចង់ដឹងហើយថាតើឆ្នាំនេះសាមសុង នឹងនាំអ្វីដែលខ្លាំង អ្វីដែលច្បាស់ដល់កម្រិតណា?
– កាមេរ៉ាថតច្បាស់គ្រប់ស្ថានភាពពន្លឺដល់ទៅ 200MP
– ដំណើរការដោយ Snapdragon 8 Gen 2 (4 nm) ខ្លាំង
– ទំហំថ្មធំរហូតដល់ 5000mAh

ស្របពេលនៃព្រឹត្តិការណ៍បើកសម្ពោធនោះក្រុមហ៊ុន សាមសុង អេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាក៏បានអញ្ជើញអ្នកសារព័ត៌មានល្បីៗ និងអ្នកថតរូបអាជីពជាច្រើនក្នុងការចូលរួមទស្សនាផ្ទាល់ និងបានប៉ះផ្ទាល់នូវបទពិសោធន៍ថ្មីនៃស្មាតហ្វូន Samsung Galaxy S23 Series ផងដែរ។
លោក ឃិត វ៉ាលីន ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា៖ “ស្មាតហ្វូន Samsung Galaxy S23 Series នេះនឹងធ្វើឱ្យពិភពលោកទាំងមូលកោតសរសើរ និងស្ញប់ស្ញែងម្ដងទៀតជាមួយការបំពាក់នូវកំពូលបច្ចេកវិទ្យាដ៏ល្អនៃថាមពលថ្មធំប្រើបានយូរ, កាមេរ៉ាច្បាស់ម៉ដ្ឋល្អ អ្នកជំនាញថតរូបអាជីបនៅពេលរាត្រីភ្លឺច្បាស់ស្អាត ពិសេសបំពាក់មកជាមួយនូវប៊ិក S Pen ដ៏ទំនើបចុងក្រោយបំផុត។ ចំណុចខ្លាំងទាំងអស់នេះហើយដែលធ្វើឲ្យយើងពិតជាមានភាពជឿជាក់យ៉ាងមុតមាំថា អតិថិជនទាំងអស់កំពុងតែទន្ទឹងរង់ចាំការចាប់កាន់ប្រើផ្ទាល់ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយក៏ដូចជារចនាបទថ្មីនៃស្មាតហ្វូនដ៏ប្រណិតនេះ” ៕

អ៊ីច្នឹងកុំភ្លេចណា៎! កម្មវិធីនេះគឺមានរយៈពេល 2 ថ្ងៃតែប៉ុណ្ណោះនៅផ្សារទំនើប AEON 3 Mean Chhey ដែលមានការលេងហ្គេមសប្បាយៗ ក៏ដូចជាប៉ះផ្ទាល់នូវស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S23 Series…! ប្រញាប់រួសរាន់ធ្វើការកក់ឱ្យបានមុនគេណា៎…!
សូមបញ្ជាក់ដែរថា ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តការគាំទ្រ ដើម្បីឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េខាងត្បូង ក្លាយជាម្ចាស់ទីតាំងនៃព្រឹត្តិការណ៍ដ៏ធំបំផុត World Expo 2030 នាពេលខាងមុននេះផងដែរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត








PR
លោក បណ្ឌិត អាំង សិរី ពិសិដ្ឋ ៖ Slamball ជាពានមួយជំរុញការវិវឌ្ឍថ្មី នៃវិស័យបាល់ទះ កម្ពុជា
លោកបណ្ឌិត អាំង សិរី ពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបាន អះអាងថា ការប្រកួតបាល់ទះ Anchor Slamball គឺ ជាការរួមចំណែកមួយ ក្នុងការជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះនៅកម្ពុជា។

ការប្រកួតបាល់ទះ Slamball បានបិទបញ្ចប់ហើយ កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ហើយក្រុមជើងឯកបានទៅលើក្រុមពង្រួល កំពង់ស្ពឺ ក្រោយពីយកឈ្នះ ត្រីឆ្លាំង ភ្នំពេញ ក្នុងលទ្ធផល ៣សិតទល់ នឹង ២សិត។ ការប្រកួតដែលមាន ៨ក្រុម ចូលរួម និងប្រើពេល ៣ខែ ធ្វើ ដំណើរ ៨ខេត្ដក្រុង នេះ ពិតជាធ្វើឱ្យអ្នកគាំទ្រសប្បាយក្នុងការទស្សនាមែនទែន។ ក្រុមដែលចូលរួមសុទ្ធតែជាក្រុមខ្លាំងៗ ចេញពីខេត្ត នីមួយៗ ហើយលក្ខខណ្ឌក្នុងការប្រកួតវិញក៏ល្អថែមទៀត ដោយប្រើច្បាប់តាមសហព័ន្ធបាល់ទះកម្ពុជាស្ដង់ដារទាំងអស់។
ក្នុងការចូលរួមបិទពាន Slamball លោក បណ្ឌិត អាំង សិរី ពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បាននិយាយ ៖ “ ព្រឹត្តិការណ៍ Slamball នេះ ក៏ជាការរួមចំណែកមួយក្នុងការជំរុញការវិវឌ្ឍថ្មី នៃវិស័យបាល់ទះនៅកម្ពុជា។ ការប្រកួត Slamball នេះ គឺ អាជ្ញាកណ្តាលមកពីសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលត្រូវបានបំពាក់បំប៉នយ៉ាងគត់មត់ និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ ។ ហើយក្រុម ដែល ចូលរួមសុទ្ធតែបានចុះបញ្ជីត្រឹមត្រូវតាមក្បួនច្បាប់ផងដែរ”។

ចំពោះចំណាត់ថ្នាក់នៃពាន slamball 2022 នេះ គឺ៖
-លេខ ១ ក្រុម ពង្រួលកំពង់ស្ពឺ ទទួលបានមេដាយមាស និងប្រាក់រង្វាន់ ៥ពាន់ដុល្លារ ស្រាបៀរ Anchor White ១៥កេស និង Anchor Smooth ១៥កេស
-លេខ២ ត្រីឆ្លាំង ភ្នំពេញ ទទួលបាន ប្រាក់រង្វាន់ ៣ ពាន់ដុល្លារ Anchor White ១០កេស និង Anchor Smooth ១០កេស
-លេខ ៣ ដំរី សៀមរាប ទទួលបានប្រាក់រង្វាន់ ១ ៥០០ ដុល្លារ Anchor White ៥ កេស និង Anchor Smooth ៥ កេស៕


