ប្រទេសវៀតណាមបន្ដមានការកើនឡើងនៃករណីជំងឺកូវីដ១៩ ជាមួយនឹងករណីថ្មីជាង ១០,០០០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ
- BY
- autoadmin
- November 17, 2021
ប្រទេសវៀតណាមបានរាយការណ៍ពីករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ១០,២៥០ ករណី កាលពីយប់ថ្ងៃអង្គារ ដែលជាការកើនឡើង ១,៦៤៧ ករណី បើធៀបនឹងថ្ងៃច័ន្ទ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ទីក្រុងហូជីមិញមានករណីច្រើនជាងគេ ជាមួយនឹងថ្មីចំនួន ១,១៨៣ ករណី បន្ទាប់មកខេត្ត Binh Thuan មានចំនួន ១,០៤៨ ករណី និងខេត្ត Tay Ninh ដែលជាអ្នកជិតខាងរបស់ទីក្រុងហូជីមីញ ដែលមាន ៦៨៣ ករណី។

ការស្លាប់បន្ថែមចំនួន ៨៧ ករណី ក៏ត្រូវបានបញ្ជាក់ ដែលបង្កើនចំនួនអ្នកស្លាប់សរុបដល់ ២៣,២៧០ ឬ ២.២% នៃចំនួនអ្នកឆ្លងសរុប។ គិតចាប់ពីចុងខែមេសារហូតមកដល់ពេលនេះ ប្រទេសវៀតណាមមានករណីជំងឺ COVID-19 ច្រើនជាង ១ លានករណី ហើយក្នុងចំណោមពួកគេមាន ៨៦៨,១៨០ នាក់ បានជាសះស្បើយ និង ២៣,២៣៥ នាក់បានស្លាប់។ ជាមួយគ្នានេះ ប្រជាជនស្ទើរតែ ៣៦ លាននាក់ នៃចំនួនប្រជាជនទាំង ៩៦ លាននាក់ របស់ប្រទេសនេះត្រូវបានចាក់វ៉ាក់សាំងពេញលេញ៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






