កូវីដ-១៩

ប្រទេសវៀតណាមបន្ដកត់ត្រាការឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៩,៨៨២ ករណីបន្ថែមទៀត

BY
autoadmin
November 22, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ Covid-19 ក្នុងស្រុកថ្មីចំនួន ៩,៨៨២ ករណី កាលពីយប់ថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលនាំឱ្យចំនួនអ្នកឆ្លងនៅក្នុងរលកថ្មីរបស់ខ្លួន មានដល់ ១,០៨៨,៤៩៨ ករណី។ តំបន់ចំនួន ៣ ដែលមានចំនួនករណីច្រើនជាងគេគឺ ទីក្រុងហូជីមិញមាន ១,២៥៦ ករណី, ខេត្តប៊ិញឌួង ៦៨៣ ករណី និងខេត្តដុងណៃ ៦០៤ ករណី។

ការស្លាប់ថ្មីចំនួន ៧៦ ករណី ក៏ត្រូវបានបញ្ជាក់កាលពីថ្ងៃអាទិត្យ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុប មកទល់ពេលនេះគឺមាន ២៣,៧៦១ នាក់ ឬប្រហែល ២.២% នៃការឆ្លងទាំងអស់។ អ្នកជំងឺ Covid-19 ចំនួន ៥,៦១៣ នាក់ ត្រូវបានប្រកាសថា បានជាសះស្បើយកាលពីថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនជាសះស្បើយមានដល់ ៩០៥,៥០០ ករណី។ គួរឱ្យដឹងដែរថា គិតមកទល់ពេលនេះ មានពលរដ្ឋវៀតណាមចំនួន ៦៦ លាននាក់ បានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ហើយមាន ៤១ លាននាក់ បានចាក់វ៉ាក់សាំងពេញលេញ៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: