PR

ស្ត្រីដំបូងគេបង្អស់ ដែលទទួលបានពានរង្វាន់បុគ្គលិកលក្ខណៈឆ្នើមប្រចាំឆ្នាំក្នុងវិស័យអចលនទ្រព្យកម្ពុជា

BY
Liny Chan
November 23, 2021

នាយកប្រតិបត្តិនៃគម្រោងខុនដូដែលឈ្នះពានរង្វាន់ច្រើនជាងគេក្នុងប្រទេសកម្ពុជា Urban Village & Factory Phnom Penh និងជានាយកក្រុមហ៊ុន Goldfame Group ដែលជាក្រុមហ៊ុនអភិវឌ្ឍហុងកុងដ៏ធំបំផុតក្នុងប្រទេសកម្ពុជា លោកស្រី Catherine Chan គឺជាស្ត្រីដំបូងគេបង្អស់ដែលទទួលពានរង្វាន់បុគ្គលិកលក្ខណៈឆ្នើមប្រចាំឆ្នាំក្នុងវិស័យអចលនទ្រព្យកម្ពុជាដោយ PropertyGuru Cambodia Property Awards ក្នុងអំឡុងពេលព្រឹត្តិការណ៍និម្មិតប្រចាំឆ្នាំលើកទី 6 ដែលប្រារព្ធនៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ2021កន្លងមកនេះ។

លោកស្រី Catherine Chan បានបញ្ចប់ការសិក្សាពី the London School of Economics and Political Science មកពីចក្រភពអង់គ្លេស ហើយលោកស្រីបានបន្តធ្វើការនៅក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជាដែលជាមុខជំនួញផ្ទាល់របស់គ្រួសារលោកស្រីចាប់តាំងពីឆ្នាំ 2010។បន្ទាប់ពីទទួលបានភាពជោគជ័យយ៉ាងធំធេងក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជាក្រុមហ៊ុន Goldfame Group ដែលជាក្រុមហ៊ុនផលិតសំលៀកបំពាក់ធំជាងគេលំដាប់ថ្នាក់ទី 5 លើពិភពលោក លោកស្រី Catherine Chan បានកត់សម្គាល់ឃើញឱកាសដ៏ល្អនៅក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជា។បច្ចុប្បន្នលោកស្រី Catherine Chan កាន់តំណែងកំពូលមួយចំនួននៅក្នុងក្រុមហ៊ុនផ្សេងៗ ដូចជានាយកក្រុមហ៊ុន Goldfame Group នាយកប្រតិបត្តិ Urban Village & Factory Phnom Penh និងជាប្រធានកិត្តិយសនៃ Cambodia Chinese Commerce Association ឬហៅកាត់ថា (CCCA) ព្រមទាំងជាប្រធានកិត្តិយសនៃ the Association of Agricultural International Cooperation of Hainan Province។

ជ្រើសរើសដោយក្រុមវិចារណកថារបស់ទស្សនាវដ្ដី PropertyGuru Property Report ពានរង្វាន់បុគ្គលិកលក្ខណៈអចលនទ្រព្យឆ្នើម ប្រចាំឆ្នាំនៅកម្ពុជា គឺជាពានរង្វាន់ដ៏វិសេសវិសាលមួយដែលត្រូវបានប្រគល់ជូនបុគ្គលដែលមានឥទ្ធិពលយ៉ាងសំខាន់ក្នុងវិស័យអចលនទ្រព្យខ្មែរ។

លោកស្រី Catherine Chan បានលើកឡើងថា ៖“ពានរង្វាន់នេះពិតជាមានន័យខ្លាំងណាស់សម្រាប់ខ្ញុំ និងប្រទេសកម្ពុជាទាំងមូលព្រោះ យើងបានប្រាប់ពិភពលោកថា ប្រទេសកម្ពុជាក៏អាចមានគម្រោងខុនដូលំដាប់ពិភពលោកដូចជា Urban Village & Factory Phnom Penh ផងដែរ។ ទោះបីជាស្ថិតនៅក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីត១៩ក៏ដោយ Urban Village Phase I គឺជាគម្រោងតែមួយគត់នៅប្រទេសកម្ពុជាដែលត្រូវបញ្ចប់ក្នុងអំឡុងវិបត្តិនេះ។ឥឡូវនេះយើងកំពុងអភិវឌ្ឍ Urban Village Phase II ដែលគម្រោងនេះផងដែរត្រូវបានអភិវឌ្ឍឱ្យកាន់តែវិសេសវិសាលឡើងទៀត ក្នុងនោះផងដែរយើងបានពង្រឹងក្រុមរបស់យើងដោយបានសហការជាមួយក្រុមហ៊ុនលំដាប់ពិភពលោករួមមានក្រុមហ៊ុន China construction ក្រុមហ៊ុន engineering consulting—Buro Happold និង structure consulting—Meinhardt ជាដើម ។

តាមរយៈការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះលោកស្រី Catherine Chan បានបង្ហាញឱ្យឃើញថាស្ត្រីក៏អាចសម្រេចបាននិងបង្កើតបាននូវសមិទ្ធផលដ៏ធំធេងលើវិស័យអចលនទ្រព្យដែលត្រូវបានចាត់ទុកថាជាវិស័យមួយដែលគ្រប់គ្រងគ្រប់គ្រងដោយបុរស។ លោកស្រីបានអះអាងថា ៖ “ការខិតខំប្រឹងប្រែង និងការតាំងចិត្តគឺជាគន្លឹះនៃភាពជោគជ័យ។ ភាពជោគជ័យរបស់ Urban Village គឺជាឧទាហរណ៍យ៉ាងជាក់ស្តែងនៃការខិតខំប្រឹងប្រែងរបស់ខ្ញុំ”។

នៅពេលសួរថា ហេតុអ្វីលោកស្រីសំរេចចិត្តវិនិយោគលើអចលនទ្រព្យខ្មែរ? លោកស្រីបានឆ្លើយយ៉ាងម៉ុតម៉ាំថា ៖ “ប្រទេសកម្ពុជាពិតជាប្រទេសមួយដែលមានបរិយាកាសវិនិយោគអំណោយផល និងទាក់ទាញខ្លាំង។ យើងបានវិនិយោគនៅកម្ពុជាជាង ២៥ឆ្នាំ មកហើយ ដោយសារប្រទេសកម្ពុជាជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលអនុញ្ញាតឲ្យក្រដាសប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបរទេសជាច្រើនជាមួយបណ្ដាប្រទេសជាច្រើនរួមទាំងសហភាពអឺរ៉ុប៖ រាល់ការនាំចេញផលិតផលទៅកាន់សហភាពអឺរ៉ុប អាមេរិក អូស្ត្រាលី ជប៉ុន និង ប្រទេសចិន ត្រូវបានលើកលែងឬកាត់បន្ថយពន្ធ ។ ដោយសារបរិយាកាសវិនិយោគដ៏អំណោយផលនេះ ការវិនិយោគផ្ទាល់ពីបរទេសជាច្រើនបានហូរចូលមកក្នុងប្រទេសកម្ពុជា ដែលនាំមកនូវកំណើនជនបរទេសផងដែរ។ ដូចជាក្រុមហ៊ុន Goldfame Group បានផ្ដល់ការងារជូនប្រជាជនខ្មែរប្រហែល 30,000នាក់ រួមទាំងជនបរទេសរាប់រយនាក់ផងដែរ។ ដូច្នេះហើយតម្រូវការផ្នែកអចលនទ្រព្យក៏មានការកើនឡើង ជាពិសេសនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ យើងឃើញថាមានតម្រូវការយ៉ាងច្រើនចំពោះខុនដូដែលស្ថិតនៅកណ្ដាលទីក្រុង ដែលជាមូលហេតុដែលយើងចាប់ផ្តើមវិនិយោគលើអចលនទ្រព្យខ្មែរដោយផ្តោតលើការរស់នៅបែបសហគមន៍ចំកណ្ដាលទីក្រុង។

គម្រោង Urban Village & Factory Phnom Penh គឺជាគម្រោងខុនដូដែលទទួលបានពានរង្វាន់ច្រើនជាងគេក្នុងប្រទេសកម្ពុជា។ គម្រោងខុនដូនេះបានឈ្នះពានរង្វាន់សរុបចំនួន 26 ចាប់តាំងពីឆ្នាំ2019 មក រួមទាំងពានរង្វាន់ដ៏មានកិត្យានុភាពបំផុតមួយចំនួនដូចជា “គំម្រោងខុនដូល្អបំផុតនៅកម្ពុជា” ឬ “Best Condo Development in Cambodia” សម្រាប់រយៈពេលពីរឆ្នាំជាប់ៗគ្នា “កន្លែងធ្វើការរួមល្អបំផុតនៅអាស៊ី” ឬ “Best Co-working space in Asia” និងជាគម្រោងតែមួយគត់នៅកម្ពុជាដែលទទួលបានពានរង្វាន់ “គំម្រោងខុនដូល្អបំផុតនៅអាស៊ី” ឬ “Best Condo Development in Asia” លើសពីនេះទៅទៀតពានរង្វាន់អន្តរជាតិផ្សេងទៀតដូចជា “Best Mixed-use Development Cambodia” និង “Best Mixed-use Architecture Cambodia”។ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងក្លាក្នុងការលក់ចេញអស់ជាង 1300 យូនីត Urban Village Phase II កំពុងដាក់លក់យូនីតថ្មី 1 បន្ទប់គេងដែលពេញនិយមបំផុតក្នុងអគារ E ដែលមានតម្លៃចាប់ពី 15ដុល្លារ ក្នុងមួយថ្ងៃ។
សម្រាប់ព័ត៌មានបន្ថែម៖ https://www.facebook.com/urbanvillagephnompenh

Share This Post: