ញាក់សាច់! ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅប្រទេសវៀតណាម បានកើនឡើងដល់ជិត ៤០,០០០ ករណីក្នុងមួយថ្ងៃ
- BY
- autoadmin
- November 24, 2021
ក្រសួងសុខាភិបាលវៀតណាមនៅយប់ថ្ងៃអង្គារនេះ បានប្រកាសពីករណីជំងឺ COVID-19 ថ្មីចំនួន ៣៩,១២៦ ករណី ដោយក្នុងនោះមាន ២៨,០០០ ករណី ត្រូវបានរកឃើញពីលើកមុនៗ ប៉ុន្តែមិនទាន់ត្រូវបានបន្ថែមទៅក្នុងទិន្នន័យជាតិ។ ករណីចំនួន ២៨,០០០ ករណី ដែលបន្ថែមពីលើករណីប្រចាំថ្ងៃធម្មតានេះ ត្រូវបានគេរកឃើញនៅក្នុងតំបន់ធ្វើចត្តាឡីស័កក្នុងខេត្ត Binh Duong ចន្លោះថ្ងៃទី១០ ខែកក្កដា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ដែលធ្វើឱ្យវាក្លាយជាតំបន់មានការឆ្លងច្រើនបំផុត សម្រាប់ថ្ងៃអង្គារ ដោយមានករណីឆ្លងសរុប ២៨,៦៩៨ ករណី។
ក្រសួងក៏បានបញ្ជាក់អ្នកស្លាប់ដោយសារជំងឺ COVID-19 ថ្មីចំនួន ១៦៧ នាក់ កាលពីថ្ងៃអង្គារ ដោយរួមទាំង ៦២ នាក់ នៅទីក្រុងហូជីមិញ និង ២៨ នាក់ នៅខេត្ត An Giang នៃដីសណ្តទន្លេមេគង្គ ដែលនាំឱ្យចំនួនស្លាប់របស់ប្រទេសវៀតណាម ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត COVID-19 មានដល់ ២៤,១១៨ នាក់ ឬ ២.១% នៃចំនួនឆ្លងសរុប។ គិតចាប់ពីរលកទី៤ ដែលបានវាយប្រហារលើប្រទេសវៀតណាមកាលពីជិត ៧ ខែមុន មានពលរដ្ឋវៀតណាមជាង ១.១ លាននាក់បានឆ្លងជំងឺ COVID-19 ហើយក្នុងចំណោមពួកគេ មានអ្នកជំងឺចំនួន ៩០៨,៤៩៣ នាក់ បានជាសះស្បើយ និងរំសាយចេញទៅផ្ទះ៕
អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post: