ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី 34នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយ 37នាក់
- BY
- srey nuch
- November 24, 2021
នៅថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 34នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 37នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 5នាក់(មិនបានចាក់វ៉ាក់សាំង 3នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 119,977នាក់, ករណីជាសះស្បើយសរុប 116,357នាក់ និងស្លាប់សរុប 2,914នាក់៕
- Share This Post: