កូវីដ-១៩

ប្រទេសកូរ៉េខាងត្បូងរកឃើញករណីថ្មីនៃជំងឺកូវីដ១៩ ច្រើនជាង ៤,០០០ ករណី ជាលើកដំបូងបំផុតរបស់ខ្លួន

BY
autoadmin
November 24, 2021

ចំនួនអ្នកឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃរបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់ ៤,០០០ នាក់ ជាលើកដំបូងបំផុត ជាមួយនឹងករណីថ្មីចំនួន ៤,១១៦ ករណី កាលពីថ្ងៃអង្គារ ខណៈនាយករដ្ឋមន្ត្រីលោក Kim Boo-kyum បានទាមទារឱ្យមានការរឹតបន្ដឹងជាងមុន ហើយការដាក់រដ្ឋក្នុងគ្រាអាសន្នជាថ្មី អាចនឹងត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងបន្ថែមទៀត។ តួលេខនេះគឺខ្ពស់ជាងកំណត់ត្រាមុនចំនួន ៨០០ ករណី ដែលត្រូវបានកត់ត្រា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ហើយចំនួន​អ្នក​ជំងឺ​ធ្ងន់ធ្ងរ​ក៏​ឡើង​ដល់​កម្រិត​ខ្ពស់ផងដែរ ​គឺមាន ​៥៨៦​នាក់​។

អត្រាអ្នកជំងឺ​ COVID-19 នៅតាមបន្ទប់ ICU នៅមន្ទីរពេទ្យ បានកើនលើស ៨០% នៅក្នុងរដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញដែលការឆ្លងត្រូវបានប្រមូលផ្តុំ។ ជម្រាបដែរថា ប្រជាជនកូរ៉េខាងត្បូងបានចាប់ផ្តើមសកម្មភាពប្រចាំថ្ងៃឡើងវិញនៅដើមខែនេះ នៅពេលដែលរដ្ឋាភិបាលបានបន្ធូរបន្ថយការរឹតបន្តឹងប្រឆាំងនឹងជំងឺឆ្លង។ អ្នកជំនាញបាននិយាយថា ករណីថ្មីៗដែលត្រូវបានរាយការណ៍ ភាគច្រើនជាមនុស្សចាស់ និងកុមារ ដែលទំនងជាមិនទាន់មានចាក់វ៉ាក់សាំងនៅដំណាក់កាលដំបូងៗ៕

អត្ថបទ៖ លីដា
ប្រភព៖ Nikkei

Share This Post: