អន្តរជាតិ

អង្គការសុខភាពពិភពលោកបាននិយាយថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាចការពារការឆ្លងបាន ៤០% ហើយមនុស្សជាច្រើនបានយល់ខុសលើសុវត្ថិភាពរបស់វា

BY
autoadmin
November 25, 2021

អង្គការសុខភាពពិភពលោកកាលពីថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បាននិយាយថា វ៉ាក់សាំងការពារជំងឺ COVID-19 អាចកាត់បន្ថយការឆ្លងនៃជំងឺ COVID-19 វ៉ារ្យ៉ង់ Delta បានប្រហែល ៤០% ហើយមនុស្សកំពុងធ្លាក់ក្នុងការយល់ដឹងមិនពិត អំពីសុវត្ថិភាពទាក់ទងនឹងវ៉ាក់សាំង។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា មនុស្សដែលបានចាក់ថ្នាំបង្ការជាច្រើនបានគិតខុសថា ការចាក់វ៉ាក់សាំងនេះមានន័យថា ពួកគេលែងត្រូវការការប្រុងប្រយ័ត្នផ្សេងទៀតហើយ ដែលវាគឺជាការយល់ឃើញខុសទាំងស្រុង។

អ្នកដែលមានប្រព័ន្ធការពារពេញលេញ ត្រូវតែប្រកាន់ខ្ជាប់នូវវិធានការដើម្បីជៀសវាងការឆ្លងមេរោគ ហើយបន្តធ្វើវាដដែលៗ។ លោក Tedros បានទទូចអំពីការចម្លងយ៉ាងឆាប់រហ័សរបស់វ៉ារ្យ៉ង់ Delta ដែលមានន័យថា វ៉ាក់សាំងមិនមានប្រសិទ្ធភាពប្រឆាំងនឹងការចម្លងទាំងស្រុងទេ។ លោក Tedros បានប្រាប់អ្នកយកព័ត៌មានថា៖«យើងមានការព្រួយបារម្ភអំពីការយល់ឃើញមិនពិតនៃសុវត្ថិភាព ដែលថាវ៉ាក់សាំងបានបញ្ចប់ជំងឺរាតត្បាត ហើយអ្នកដែលត្រូវបានចាក់ថ្នាំបង្ការមិនត្រូវការការប្រុងប្រយ័ត្នផ្សេងទៀតទេ»។ លោកបន្ថែមថា «វ៉ាក់សាំង​ជួយ​ជីវិត​មនុស្ស ប៉ុន្តែ​មិន​អាច​ការពារ​ការ​ឆ្លង​បាន​ពេញលេញ​ទេ។ តាមទិន្នន័យបានណែនាំថា មុនពេលមកដល់នៃវ៉ារ្យ៉ង់ Delta វ៉ាក់សាំងកាត់បន្ថយការឆ្លងប្រហែល 60% ខណជាមួយនឹងការមកដល់របស់ Delta វាបានធ្លាក់ចុះដល់ប្រហែល 40 %»៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: