កូវីដ-១៩

ប្រទេសវៀតណាមកត់ត្រាការឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១១,៧៨៩ ករណី និងការបាត់បង់ចំនួន ១២៥ នាក់​បន្ថែមទៀត

BY
autoadmin
November 25, 2021

អាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ១១,៧៨៩ ករណី កាលពីយប់ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress ។ ទីក្រុងហូជីមិញបាននាំមុខគេជាមួយនឹងការឆ្លងថ្មីៗ ដោយមានករណីថ្មីចំនួន ១,៦៦៦ ករណី បន្ទាប់មកគឺខេត្ត Can Tho មាន ៧៦៦ ករណី និងខេត្ត Tay Ninh មាន ៧៥៤ ករណី។

ជាមួយគ្នានេះដែរ ​មានពលរដ្ឋបានស្លាប់​ដោយសារ​ជំងឺ​ COVID-19 ​ចំនួន ១២៥ នាក់​ នៅថ្ងៃដដែល ​ដោយក្នុង​នោះ​មាន ៦២ នាក់​ នៅ​ទីក្រុងហូជីមិញ, ១៦ នាក់ ​នៅ​ខេត្ត Binh Duong និង ១១ នាក់​នៅ Dong Nai ។

ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 របស់ប្រទេសវៀតណាម ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតគឺមានចំនួន ២៤,២៤៣ នាក់ ឬ ២.១% នៃការឆ្លងសរុប។ នៅក្នុង​រលក​ទី៤ ដែល​បាន​វាយប្រហារលើ​ប្រទេស​វៀតណាម​កាលពី​ជិត ៧ ខែ​មុន មានមនុស្ស​ជាង ១.១៥ លាន​នាក់​ បានឆ្លងជំងឺ COVID-19 ហើយក្នុង​នោះមាន ៩៣៤,៤៤៤ នាក់ ​បាន​ជា​សះស្បើយ៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress

Share This Post: