PR

រយលានអត្ថន័យ នៃជីវិតស្នេហ៍បងប្អូនភ្លោះនឹងរំលេចឡើងជាសាច់រឿងថ្មីមួយលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងរឿង ស្រមោលស្នេហ៍អភ័ព្វ

BY
Liny Chan
November 25, 2021

សម្រាប់វត្តមានខ្សែភាពយន្តថ្មីរបស់ស្ថានីយទូរទស្សន៍ភីអិនអិន ដែលនឹងត្រៀមខ្លួនចូលមកបម្រើអារម្មណ៍ទស្សនិកជនបន្តនោះ គឺជាសាច់រឿងមនោញ្ចេតនាស្នេហា ប្លែកខុសពីរឿងមុនៗ ដោយបង្ហាញពីគំនុំស្នេហាកូនភ្លោះ ក្នុងជម្លោះភេទផ្ទុយគ្នា។

ទស្សនិកជន ក៏ដូចជាហ្វេនៗនិយមទស្សនារឿងភាគ នឹងប្លែកអារម្មណ៍ ទទួលយកនូវការទស្សនាសាច់រឿងដ៏ប្លែកនេះ ដែលបានលើកឡើងពីខ្សែជីវិតបងប្អូនភ្លោះ មានមុខមាត់ដូចគ្នា ដោយម្នាក់ជាប្រុស និងម្នាក់ទៀតជាមនុស្សស្រី ។ ដោយសារតែអតីតកាលឈឺចាប់ ទើបម្តាយឪពុករបស់គេ បានបង្ខំឲ្យពួកគេប្តូរភេទ ធ្វើការកែសម្ផស្សមកជាស្រីទាំងអស់វិញ។ ថ្ងៃមួយ ពួកគេបានជួបនឹងបុរសម្នាក់ឈ្មោះ មេឃ ដែលមានរូបសម្បត្តិស្រស់សង្ហា ដែលធ្វើឲ្យចិត្តបងប្អូនភ្លោះទាំងពីរនេះ ដាក់ចិត្តស្រឡាញ់មនុស្សប្រុសតែមួយ រួមគ្នា។ បញ្ហា ចាប់ផ្តើមកើតឡើង រហូតធ្វើឲ្យពួកគេត្រូវឈ្លោះគ្នា ដោយសារតែមនុស្សប្រុសនោះ ហើយនៅទីបញ្ចប់ មានតែម្នាក់ក្នុងចំណោមពីរនាក់ ដែលអាចឲ្យបុរសម្នាក់នោះ ទទួលយកបាន។

ខាងលើនេះ គ្រាន់តែជាការរៀបរាប់ត្រួសៗពីសាច់រឿងទាំងមូល ដែលនឹងបង្កើតបានជាឈុតឆាក បញ្ហា ជាច្រើនរសជាតិ មកបង្ហាញជូនទស្សនិកជនទស្សនា។ ជាមួយគ្នានេះដែរ សម្រាប់ចំណងដៃនៃខ្សែភាពយន្តភាគថៃថ្មីសន្លាងនេះ ក៏ជាសាច់រឿងដែលទទួលបានការគ្រាំខ្លាំងក្នុងឆ្នាំ២០២០ រហូតមកដល់ពេលនេះ។ ក្នុងនោះ វត្តមានតារាសម្តែងល្បី ដែលគ្រងតំណែងជាតួអង្គធំៗ មានដូចជា God Itthipat Thanit , Richy Oranate D.caballes, Marina Sadanun Balenciaga, M Apinan Prasertwattanakul, Took Chanokwanun Rakcheep និងតារាសម្តែងល្បីៗជាច្រើនដួងទៀត។

សូមកុំភ្លេចរង់ចាំទស្សនាសាច់រឿងដ៏ជក់ចិត្តនេះ ក្នុងរឿង ស្រមោលស្នេហ៍អភ័ព្វ ដែលនឹងមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ ពីថ្ងៃចន្ទ ដល់ សុក្រ វេលាម៉ោង ១១ ព្រឹក៕

សូមទស្សនាវីដេអូតាមរយៈលីងខាងក្រោម៖
ស្រមោលស្នេហ៍អភ័ព្វ

Share This Post: