PR

មរណមាតា ខ្សែភាពយន្តភាគប្រភេទអក្សរសិល្បិ៍ខ្មែរ ដ៏ធំនាចុងឆ្នាំ២០២១ ប្រចាំស្ថានីយទូរទស្សន៍ភីអិនអិន ចាក់ផ្សាយជូនជាផ្លូវការហើយ

BY
Liny Chan
November 25, 2021

ចំណងដៃនាចុងឆ្នាំ ២០២១ ដែលទស្សនិកជនក៏ដូចជាហ្វេនៗ ទន្ទឹងរង់ចាំនោះ បានមកដល់ហើយ នោះគឺ ខ្សែភាពយន្តភាគខ្មែរ រឿង មរណមាតា។ ជាមួយគ្នានឹងការយកចិត្តទុកដាក់ ថែរក្សាមរតកនៃអក្សរសិល្បិ៍ខ្មែរ ពីស្ថានីយទូរទស្សន៍ភីអិនអិន បានផ្តួចផ្តើមដោយអស់ពីកម្លាំងកាយចិត្ត ផលិតឡើងជាខ្សែភាពយន្តភាពយន្តភាគ ដើម្បីជាការចែករំលែកឲ្យកូនខ្មែរបានដឹង និងស្វែងយល់។

សម្រាប់ខ្សែភាពយន្តភាគរឿង មរណមាតានេះដែរ ក៏នឹងបង្ហាញពីសាច់រឿងតាំងពីដើមឡើយនៃចំណងបញ្ហា ដែលនាំឲ្យតួអង្គកូនស្រីកត្តញ្ញូមរណមាតា បានក្លាយជាអង្គក្សត្រី ក្នុងរយលាយឧបសគ្គ។ វត្តមានតួអង្គសម្តែងជាច្រើន ដែលមានការចូលរួមពីតារាល្បីៗ ទាំងរលកមុន និងរលកក្រោយ រួមមានដូចជា៖ លោក ទេព រិនដារ៉ូ, កញ្ញា អឹុង និមល , កញ្ញា ចែ ឡេង , និងវត្តមានតារាៗជាច្រើនរូបទៀត ។ មិនត្រឹមតែប៉ុណ្ណោះ ទស្សនិកជន នឹងបានទស្សនាជាមួយនឹងឈុតឆាកកម្សត់ ព្រាត់ប្រាស់ និងលាយឡំដោយស្នេហាមនោសញ្ចេតនា និងការឈ្នានីសទៅវិញទៅមក។

មរណមាតា ក៏ជាខ្សែភាពយន្តភាគដែលនឹងធ្វើឲ្យទស្សនិកជន ដាក់អារម្មណ៍លន្លង់លន្លោច ទៅតាមខ្សែជីវិតតួឯកស្រី និងភាពដឹងគុណរបស់នាង ដែលមានចំពោះម្តាយ រហូតធ្វើឲ្យនាងអាចទទួលបាននូវបុណ្យវាសនាក្លាយជាព្រះនាង សោយសុខលើគំនរទ្រព្យសម្បត្តិមហាសាលក្នុងព្រះរាជវាំង។

ចង់ដឹងថា តើខ្សែភាពយន្តភាគខ្មែរ រឿង មរណមាតា នឹងសាច់រឿងបែបណាខ្លះ ដែលអមជាមួយនឹងឈុតឆាកជាច្រើនទៀតនោះ សូមរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនចាប់ពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ០៨ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍៕
សូមទស្សនាវីដេអូតាមរយៈលីងខាងក្រោម៖

ខ្សែភាពយន្តភាគខ្មែរ រឿង មរណមាតា

Share This Post: