កូវីដ-១៩

វៀតណាមបន្ដកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ១២,៤២៩ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

BY
autoadmin
November 26, 2021

ប្រទេសវៀតណាមកាលពីយប់ថ្ងៃព្រហស្បតិ៍ បានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ថ្មីចំនួន ១២,៤២៩ ករណីបន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងនៅក្នុងរលកទី៤ មានសរុបទាំងអស់ ១ ១៦២ ១៤១ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ មូលដ្ឋានចំនួន ៣ ដែលមានចំនួនករណីថ្មីខ្ពស់បំផុត គឺទីក្រុងហូជីមិញ ១ ៥៨២ ករណី, ទីក្រុង Can Tho មាន ៧៤១ ករណី និង Tay Ninh មាន ៦៨៣ ករណី។

ជាមួយគ្នានេះដែរ អ្នកស្លាប់ចំនួន ១៦៤នាក់ ត្រូវបានបញ្ជាក់នៅថ្ងៃដដែល ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 សរុបមានដល់ ២៤,៤០៧ ករណី ឬប្រហែល ២.១ % នៃការឆ្លងទាំងអស់។ ជាមួយគ្នានេះដែរ អ្នកជំងឺ COVID-19 ចំនួន ៥,៦២៧ នាក់ ត្រូវបានប្រកាសថាជាសះស្បើយផងដែរ ដែលនាំឱ្យចំនួនករណីដែលបានជាសះស្បើយដល់ ៩៤២ ៨៨៨ ករណី៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: