PR

ASUS បើកបង្ហាញម៉ូឌែលថ្មី ZenBook Flip 13 (UX363) ដែលអាចបត់បានដល់ទៅ ៣៦០ ដឺក្រេ

BY
Liny Chan
November 28, 2021

កុំព្យូទ័រយួរដៃដែលអាចបត់បានទំហំ 13.3អ៉ីញ ស្តើងបំផុតរបស់ពិភពលោក ជាមួយនឹងរន្ធ I/O ទំហំពេញ ធ្វើឱ្យការទុកដាក់ និងយកតាមខ្លួនកាន់តែងាយស្រួល និងបត់បែនដោយមិនចាំបាច់ប្រើកម្លាំងខ្លាំង និងអាចតភ្ជាប់ទៅនឹងឩបករណ៍ផ្សេងៗជាច្រើន

ចំណុច​សំខាន់
• ភាពបត់បែនល្អនៅពេលធ្វើការ បត់ផ្លាស់ប្ដូរទម្រង់ដោយមិនបាច់ប្រើកម្លាំង៖ កុំព្យូទ័រយួរដៃប្រភេទ ultrathin 13.9mm ទម្ងន់ 1.3 គីឡូក្រាម និងរួមបញ្ចូលរន្ធ USB Type-A, HDMI និង Thunderbolt 3 USB-C® ទំហំពេញ។
• ការរចនាដែលអាចបត់បានគ្រប់ទម្រង់ គ្រប់ស្តាយ៍៖ ការរចនាដ៏ប្រណិតជាមួយនឹងត្រចៀកភ្ជាប់តតួកុំព្យូទ័រ និងគម្រប 360° ErgoLift hinge ដែលត្រូវបានវិស្វកម្មបានយ៉ាងល្អ និងប្រើប្រាស់បានច្រើនសម្បូរបែប៖ កុំព្យូទ័រយួរដៃ ដាក់បញ្ឈរ ថេប្លេត នឹងទម្រង់ជាច្រើនទៀត
• ថាមពលថ្មខ្លាំង៖ ថាមពលថ្មដែលមានសមត្ថភាពខ្ពស់ រហូតដល់ 16 ម៉ោង ជាមួយនឹងមុខងារសាកថ្មលឿន និងបច្ចេកវិទ្យា ASUS USB-C® Easy Charge ដ៏ងាយស្រួល
• touchscreen លឿន និងច្បាស់ល្អ៖ touchscreen NanoEdge FHD 13.3អ៉ីញ ស៊ីគ្នាបំផុតជាមួយ ASUS Pen ជាមួយនឹងកម្រិតសម្ពាធ 4096 ដែលធ្វើឱ្យការប្រើ ឬ គូសងាយស្រួល និងរលូនល្អ
• Silky-smooth power៖ បំពាក់អង្គដំណើរការ Intel® Core™ i7 ជំនាន់ទី 11 ដែលមានក្រាហ្វិក Intel® Iris® Plus; PCIe® 3.0​ SSD រហូតដល់ 1TB ; RAM រហូតដល់ 16 GB

ASUS បានបើកបង្ហាញម៉ូឌែលថ្មី ZenBook Flip 13 (UX363) ដែលជាកុំព្យូទ័រយួរដៃអាចបត់បានស្តើងបំផុតរបស់ពិភពលោកទំហំ 13.3អ៉ីញ រួមបញ្ចូលជាមួយរន្ធ HDMI និង USB Type-A ពេញទំហំ ព្រមទាំងរន្ធដោត Thunderbolt™ 3 USB-C® ចំនួនពីរផងដែរ សម្រាប់ដំណើរការដោយមិនមានការរំខាន​ និងការតភ្ជាប់បានច្រើន។

កុំព្យូទ័រនេះមានកម្រាស់ស្ដើងត្រឹមតែ 13.9 មីលីម៉ែត្រ និងមានទម្ងន់ ត្រឹមតែ 1.3 គីឡូក្រាមប៉ុណ្ណោះ ហើយបំពាក់ត្រចៀកភ្ជាប់តួកុំព្យូទ័រ និងគម្រប ErgoLift hinge 360° យ៉ាងយកចិត្តទុកដាក់ ដែលអាចឱ្យកុំព្យូទ័របត់បានដល់ទៅ ៣៦០ដឺក្រេ ក្នុងទម្រង់ជាច្រើនដូចជា៖ កុំព្យូទ័រយួរដៃ ថេប្លេត បញ្ឈរ ឬ ទ្រេត និងទម្រង់ជាច្រើនទៀតតាមស្តាយ៍អ្នកប្រើប្រាស់។ លើសពីនេះ ក្ដារចុច អាចលើក និងផ្អៀងដោយស្វ័យប្រវត្តិ ពីគែមមួយទៅគែមមួយថ្មី សម្រាប់ការវាយអក្សរប្រកបដោយផាសុកភាព និងធ្វើឱ្យប្រព័ន្ធត្រជាក់ប្រសើរឡើង។

ជាមួយនឹងថាមពលថ្ម 67Wh ដែលមានសមត្ថភាពខ្ពស់ និងអាចដំណើរការបានរហូតដល់ 16ម៉ោងលើការសាកថ្មតែ ១ដង ZenBook Flip 13 គឺល្អឥតខ្ចោះសម្រាប់ជីវិតការងារនាពេលបច្ចុប្បន្ននេះ គ្រប់ទីកន្លែង។ ZenBook Flip 13 មានមុខងារសាកថ្មលឿនជាមួយនឹងឆ្នាំងសាក 65វ៉ាត់ ហើយ ASUS USB-C Easy Charge អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាញយកអត្ថប្រយោជន៍ពីឆ្នាំងសាក USB-C ឬ USB-C Power Delivery (PD) ជាច្រើន។

ជាមួយគ្នានេះដែរ កុំព្យូទ័រនេះបំពាក់អេក្រង់ Touchscreen NanoEdge FHD រលោង ដែលអាចប្រើបានយ៉ាងពេញលេញជាមួយ ASUS Pen ដែលត្រូវបានរចនាថ្មី។ អេក្រង់នេះអាចទ្រាំទ្រកម្រិតសម្ពាធ 4096 ដែលធានាបាននូវភាពច្បាស់ និងការគូស ឬ សរសេរបានរលូនល្អមិនប្រឹង មិនទាក់​ដូចគូសនៅលើសៀវភៅពិតៗ។

សម្រាប់ដំណើរការរលូនល្អ ZenBook Flip 13 ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Intel® Core™ i7 ជំនាន់ទី 11 ជាមួយនឹងក្រាហ្វិក Intel® Iris® Plus និង RAM 16GB ហើយសម្រាប់ទំហំផ្ទុក វាមាន PCIe® SSD រហូតដល់ 1 TB ។

Flexible performance, effortless mobility

ZenBook Flip 13 ដ៏​ប្រណិត​ប្លែក​ភ្នែកនេះ ​មាន​ការ​រចនា​ថ្មី​ទាំង​អស់ ​ដែល​រួម​បញ្ចូល​គ្នា​នូវ​ការ​ចល័ត​ដ៏​ល្អ​បំផុត​ជាមួយ​នឹង​ភាព​ប្រើ​ប្រាស់​ដ៏​អស្ចារ្យ។ វាមានទម្ងន់ស្រាលមែនទែនគឺត្រឹមតែ 1.3 គីឡូក្រាម ហើយវាស្តើងត្រឹមតែ 13.9 មីលីម៉ែត្រ ដូច្នេះវាល្អឥតខ្ចោះសម្រាប់ផលិតភាព និងគំនិតច្នៃប្រឌិតនៅពេលធ្វើដំណើរ ពោលមិនពិបាកកាន់ ឬ ទុកដាក់តាមខ្លួន។

បើទោះបីជាត្រូវបានរចនាឡើងនូវរូបរាងដ៏ស្តើងក៏ដោយ ក៏ ZenBook Flip 13 ផ្តល់នូវសមត្ថភាព I/O ដ៏ទូលំទូលាយ។ មានរន្ធ HDMI ទំហំពេញ USB Type-A និងរន្ធ Thunderbolt 3 USB-C ចំនួនពីរ វាជាកុំព្យូទ័រយួរដៃដែលអាចបំប្លែងបានទំហំ 13.3 អ៉ីញស្តើងបំផុតលើពិភពលោក ជាមួយនឹងរន្ធដោយជាច្រើនហើយពេញខ្នាតទៀត។

លើសពីនេះ ZenBook Flip 13 ក៏មានមុខងារ ASUS NumberPad 2.0 ប្រកបដោយភាពច្នៃប្រឌិតផងដែរ។ NumberPad 2.0 នោះគឺជា touchpad ដែលមានមុខងារពីរ — 30% ធំជាងម៉ូដែលមុន — រួមបញ្ចូលបន្ទះលេខដែលមានពន្លឺ LED សម្រាប់បញ្ចូលទិន្នន័យងាយស្រួល។ សញ្ញាពិសេសនៅលើ touchpad អនុញ្ញាតឱ្យ NumberPad ងាយស្រួលបើក ឬបិទ ហើយកម្មវិធីឆ្លាតវៃអនុញ្ញាតឱ្យវាប្រើសម្រាប់ការគ្រប់គ្រង cursor សូម្បីតែនៅពេលដែល NumberPad activated ក៏ដោយ។

Flex with style

ការច្នៃប្រឌិតថ្មីនៃ ត្រចៀកដែលអាចបត់បែនបាន 360ដឺក្រេ (360° ErgoLift hinge) នៅលើ ZenBook Flip 13 ត្រូវបានធ្វើឡើងជាដុំមូលដែកដ៏រឹងមាំ ដែលផលិតឡើងដោយសម្រិតសម្រាំង និងរចនាឡើងមកដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបត់បែន និងផ្អៀងក្តារចុចពីគែមមួយទៅគែមថ្មីទៅជាទីតាំងវាយអក្សរប្រកបដោយផាសុកភាព និងធ្វើអោយប្រសើរឡើងនូវលំហូរខ្យល់ត្រជាក់នៅពេលដែលអេក្រង់ NanoEdge ត្រូវបានបើក លើសពី 135 ដឺក្រេ។ ការរចនា ក្ដារចុចពីគែមទៅគែមមួយក៏បន្ថែមកន្លែងនៅលើជួរដេកថ្មីនៃមុខងារគ្រាប់ចុចនៅខាងស្តាំដៃទាំងមូល។ ត្រចៀកដែលអាចបត់បែន (ErgoLift hinge) អាចទ្រទ្រង់អេក្រង់ដោយសុវត្ថិភាពនៅគ្រប់មុំ ដែលធ្វើឱ្យ ZenBook Flip 13 អាចចបត់បែន និងប្រើបាននៅក្នុងទម្រង់ដូចជា laptop, tablet, បញ្ឈរ និងជាច្រើនទៀត។ នៅក្នុងទម្រង់ tablet ត្រចៀកដែលអាចបត់បែន (ErgoLift hinge) ត្រចៀកទាំងសងខាងអាចបង្វិល​ដោយស្វ័យប្រវត្តិ​ដើម្បី​ធ្វើឱ្យ​អេក្រង់​បត់​រាបទល់នឹងផ្នែកខាងក្រោយ។

Extreme battery life

ZenBook Flip 13 ប្រើប្រាស់ថ្មដែលមានសមត្ថភាពខ្ពស់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការ ឬលេងបានរហូតដល់ 16ម៉ោង ដោយការសាកតែ ១ដង។ ហើយបច្ចេកវិទ្យាសាកថ្មលឿនរបស់វា អាចឱ្យវាបញ្ចូលថ្មបានដល់ទៅ 60% ក្នុងរយៈពេលត្រឹមតែ 49 នាទីប៉ុណ្ណោះ ដូច្នេះអ្នកប្រើប្រាស់អាចដំណើរការបានលឿនជាងពេលណាទាំងអស់។

ជាមួយគ្នានេះ ASUS USB-C Easy Charge អនុញ្ញាតឱ្យ ZenBook Flip 13 អាចសាកថ្មពីឧបករណ៍សាក USB-C ស្តង់ដារជាច្រើនប្រភេទ។ អ្នកប្រើប្រាស់អាចរីករាយនឹងការសាកថ្មលឿនបំផុតជាមួយនឹងឆ្នាំងសាក USB Power Delivery-certified ណាមួយ រួមទាំងអាដាប់ទ័រសាកល្បឿនលឿន 65 វ៉ាត់ដែលបានផ្ដល់ឱ្យ។ ម៉្យាងទៀត អ្នកប្រើប្រាស់អាចសាកឧបករណ៍របស់ពួកគេនៅពេលធ្វើដំណើរជាមួយឆ្នាំងសាកក្រុមហ៊ុនអាកាសចរណ៍ ឧបករណ៍សាកថ្មចល័ត ឬ Power Bank ។

Precision touchscreen

ZenBook Flip 13 ត្រូវបានបំពាក់ដោយអេក្រង់ touchscreen FHD NanoEdge ទំហំ 13.3 អ៉ីញ មានគែមស្តើង 3.9 មីលីម៉ែត្រ ដែលពង្រីកទំហំអេក្រង់អតិបរមា និងជួយកាត់បន្ថយស្នាមដាននៅលើអេក្រង់របស់កុំព្យូទ័រ។ វិចិត្រករ អ្នកថតរូប និងអ្នកឌីហ្សាញ នឹងពេញចិត្តចំពោះលទ្ធភាពដែលផ្តល់ដោយអេក្រង់ NanoEdge នៅពេលរួមបញ្ចូលគ្នាជាមួយនឹងប៊ិច ASUS Pen និងការបន្ថែម Windows Ink។ អេក្រង់ touchscreen ដ៏ច្បាស់ល្អ ត្រូវគ្នាយ៉ាងពេញទំហឹងជាមួយនឹងកម្រិតសម្ពាធ 4096 របស់ ASUS Pen ដោយផ្តល់នូវបទពិសោធន៍កាន់ល្អប្រសើរឡើង ដែលធ្វើឱ្យ ZenBook Flip 13 ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការច្នៃប្រឌិតកម្រិតធម្មតា ការកត់ត្រា និងការកែសម្រួលនៅក្នុងកម្មវិធីណាមួយ។

Silky-smooth power

ដំណើរការដោយប្រព័ន្ធដំណើរការ Intel Core i7 ជំនាន់ទី 11 ជាមួយនឹងក្រាហ្វិក Iris Plus នោះ ZenBook Flip 13 ត្រូវបានសម្រួលដើម្បីផ្តល់នូវបទពិសោធន៍ដ៏រលូនបំផុត ទោះបីជាកិច្ចការដែលខ្លាំងៗក៏ដោយ។ វាមានអង្គចងចាំរហូតដល់ 16 GB នៃ 3733 MHz LPDDR4X RAM រួមជាមួយនឹង PCIe SSD រហូតដល់ 1 TB សម្រាប់ការផ្ទុក។

WiFi 6 (802.11ax) នៅក្នុង ZenBook Flip 13 អនុញ្ញាតឱ្យអ្នកប្រើប្រាស់រីករាយនឹងការផ្សាយវីដេអូអនឡាញ 4K UHD យ៉ាងរលូន និងការផ្ទេរទិន្នន័យក្នុងល្បឿនលឿនជាងខ្សែរហូតដល់ 2.4 Gbps ។ ដំណើរការ WiFi ត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនឹងបច្ចេកវិទ្យា ASUS WiFi Master Premium ដែលរួមមាន ASUS WiFi Stabilizer និង ASUS WiFi SmartConnect ។ សម្រាប់ស្ថេរភាពរឹងមាំ ប្រព័ន្ធ WiFi Stabilizer ដកចេញពីការជ្រៀតជ្រែកដោយ wireless ដូច្នេះអ្នកប្រើប្រាស់នឹងតែងតែរីករាយជាមួយនឹងល្បឿនដែលលឿនបំផុត។ WiFi SmartConnect ដែលជាមុខងារនៅក្នុងកម្មវិធី MyASUS ដែលភ្ជាប់មកជាមួយ ធានាថា ZenBook Flip 13 ជ្រើសរើសប្រភព WiFi ល្អបំផុតដោយស្វ័យប្រវត្តិ ដោយភ្ជាប់យ៉ាងរលូនទៅនឹងសញ្ញា WiFi ល្អបំផុត និង mobile hotspots។

AVAILABILITY & PRICING

ASUS ZenBook Flip 13 (UX363) មានលក់ក្នុងប្រទេសកម្ពុជានៅគ្រប់ហាងចែកចាយទាំងអស់ក្នុងតម្លៃដើម $1299។ សូមទាក់ទងតំណាង ASUS ដែលនោជិតអ្នក សម្រាប់ព័ត៌មានបន្ថែម ឬ ចូលទៅកាន់ហ្វេសប៊ុកផេក៖ https://www.facebook.com/ASUS855

Share This Post: