PR

សប្បាយភ្នែកសប្បាយអារម្មណ៍ទៀតហើយ! ហង្សមាស ទើបបញ្ជាក់ច្បាស់ៗថ្ងៃចាក់ផ្សាយកម្មវិធីប្រលងចម្រៀងកម្រិតពិភពលោកថ្មីមួយទៀត

BY
Liny Chan
November 27, 2021

ក្រោយខនខានចេញបេសកកម្មផលិតកម្មវិធីខ្នាតអន្តរជាតិមួយរយៈធំដោយសារកូវីដកន្លងមកនេះ ឥឡូវនេះ ហង្សមាស ដែលជាទូរទស្សន៍លេចធ្លោបំផុតខាងផលិតកម្មវិធីធំៗលំដាប់ពិភពលោកបាន ចេញប្រកាសជាផ្លូវការនូវការចាប់ផ្តើមចាក់ផ្សាយកម្មវិធីប្រលងចម្រៀងដ៏ធំលំដាប់ពិភពលោកថ្មីមួយទៀតគឺ BEAT THE BEST ដែលនឹងចាក់ផ្សាយជូនទស្សនានូវសប្តាហ៍ដំបូងនៅថ្ងៃអាទិត្យ ទី5 ខែធ្នូ ឆ្នាំ2021 នេះហើយ។

Trailer ផ្សព្វផ្សាយថ្មីចុងក្រោយបំផុតដែលទើបនឹងបង្ហោះកាលពីព្រឹកមិញនេះ នៅលើទំព័រផ្លូវការ របស់ទូរទស្សន៍ ហង្សមាស HDTV បានញ្ចេញនូវឈុតសកម្មភាពខ្លះរបស់បេក្ខជន និងគណៈកម្មការ ដ៏ល្បីទាំង 4រូប នៅក្នុងវគ្គដំបូងដែលត្រៀមនឹងចាក់ផ្សាយនេះ។
លោក ឆន សុវណ្ណរាជ អ្នកនាង ពេជ្រ សោភា លោក នីកូ កញ្ញា ផន ស្រីខួច បានរំលេចខ្លួនយ៉ាង លេចធ្លោក្នុងនាមជាគណៈកម្មការដែលមានសិទ្ធកំណត់លើជោគវាសនាបេក្ខជនដែល ‘‘អាច ឬ មិនអាច’’ បន្តទៅមុខទៀតបាន។

តាមប្រភពជិតដិតនឹងអ្នកផលិតកម្មវិធីបានឲ្យដឹងថា ទស្សនិកជននឹងប្លែកភ្នែក ប្លែកអារម្មណ៍ ជាមួយ កម្មវិធីប្រលងចម្រៀងកម្រិតពិភពលោក BEAT THE BEST នេះ ព្រោះគ្រប់វគ្គប្រកួតសុទ្ធតែប្លែក ខុសពីកម្មវិធីផ្សេងៗ ហើយគ្រប់យ៉ាងនៅក្នុងកម្មវិធីនេះគឺធ្វើឡើងយ៉ាងល្អិតល្អន់ និយាយរួមគឺកម្មវិធី កម្រិតពីភពលោក គុណភាពក៏ត្រូវតែតាមហ្នឹងដែរ។

រង់ចាំទស្សនាទាំងអស់គ្នានៅដើមខែក្រោយនេះ៖

Share This Post: