កូរ៉េខាងត្បូងបានបញ្ជាក់ពីករណីជំងឺកូវីដ១៩ ថ្មីចំនួន ៥,៣៥២ ករណី ដែលជាការកើនឡើងក្នុងមួយថ្ងៃច្រើនបំផុត ហើយក្នុងនោះក៏មានករណីវ៉ារ្យ៉ង់ Omicron ចំនួន ៩ ផងដែរ
- BY
- autoadmin
- December 4, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KDCA) បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីជំងឺ COVID-19 សរុបចំនួន ៥,៣៥២ ករណី ដែលជាចំនួនឆ្លងច្រើនបំផុតក្នុងមួយថ្ងៃរបស់ខ្លួន និងការស្លាប់ចំនួន ៧០ ករណី ខណៈក៏បានកត់ត្រាករណីវ៉ារ្យ៉ង់ Omicron ចំនួន ៩ ករណីផងដែរ។

រដ្ឋាភិបាលកាលពីថ្ងៃសុក្របានប្រកាសថា ប្រជាជនដែលទៅទស្សនាភោជនីយដ្ឋាន រោងកុន និងកន្លែងសាធារណៈផ្សេងទៀត នឹងត្រូវបង្ហាញសំបុត្រចាក់វ៉ាក់សាំង។ ខ្លួនក៏កំពុងកាត់បន្ថយការកំណត់លើការជួបជុំជាលក្ខណៈឯកជន ដល់ចំនួន ៦នាក់ នៅក្នុងតំបន់ធំនៃទីក្រុងសេអ៊ូលផងដែរ ដែលចុះពី ១០ នាក់ ពីច្បាប់ពេលបច្ចុប្បន្ន និងចុះដល់ ៨នាក់ សម្រាប់អ្នកដែលរស់នៅក្រៅរដ្ឋធានី ដោយចាប់ផ្តើមពីថ្ងៃច័ន្ទក្រោយ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






