កូវីដ-១៩

ប្រទេសវៀតណាមប្រកាសពីករណីជំងឺ កូវីដ-១៩ ក្នុងសហគមន៍ថ្មីចំនួន ១៣,៨៣៥ ករណី និងការបាត់បង់ចំនួន ២១៧ ករណីបន្ថែមទៀត

BY
autoadmin
December 8, 2021

ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីករណីជំងឺ COVID-19 ក្នុងសហគមន៍ថ្មីចំនួន ១៣,៨៣៥ ករណី កាលពីយប់ថ្ងៃអង្គារ នៅក្នុងទីក្រុង និងខេត្តចំនួន ៥៩ ខណៈទីក្រុងហាណូយ បានកត់ត្រាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។ ភាគច្រើននៃករណីថ្មី ត្រូវបានរកឃើញនៅទីក្រុងហូជីមិញចំនួន ៩៦៥ ករណី ដែលនេះជាលើកទី១ ក្នុងរយៈពេលជាងមួយខែដែលទីក្រុងនេះ មានករណីតិចជាង ១,០០០ ករណី ក្នុងមួយថ្ងៃ។ វាត្រូវបានតាមពីក្រោយដោយទីក្រុង Can Tho នៅតំបន់ដីសណ្ដទន្លេមេគង្គដែលមាន ៨៩៨ ករណី និងខេត្ត Tay Ninh ភាគខាងត្បូងមាន ៨៦៩ ករណី។

ទីក្រុងហាណូយបានរាយការណ៍ពីករណីជំងឺ COVID-19 ចំនួន ៧៣៧ ករណី កាលពីថ្ងៃអង្គារ ដែលជាចំនួនខ្ពស់បំផុតក្នុងមួយថ្ងៃរបស់ខ្លួន។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ អ្នកជំងឺ COVID-19 ចំនួន ២១៧ នាក់ ត្រូវបានរាយការណ៍ថាស្លាប់ ដែលនាំចំនួនអ្នកស្លាប់នៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ ២៦,៧០០០ ករណី នាក់ ឬ ២% នៃការឆ្លងទាំងអស់។ នៅក្នុងរលកចុងក្រោយដែលបានវាយប្រហារប្រទេសនេះកាលពីចុងខែមេសា មានករណីជាង ១.៣៣ លាន ត្រូវបានបញ្ជាក់ ហើយជាង ១ លានករណី ក្នុងចំណោមពួកគេបានជាសះស្បើយ ហើយរហូតមកដល់ពេលនេះ មានពលរដ្ឋវៀតណាម ៥៥ លាននាក់ ត្រូវបានចាក់វ៉ាក់សាំងពេញលេញ៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: