កូវីដ-១៩

ម្សិលមិញនេះ ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺកូវីដ១៩ ក្នុងសហគមន៍ថ្មីចំនួន ១៤,៥៩៥ ករណីបន្ថែមទៀត

BY
autoadmin
December 9, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១៤,៥៩៥ ករណី និងការស្លាប់ចំនួន ២៣០ ករណី កាលពីយប់ថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២១ ចេញពីក្នុងទីក្រុង និងខេត្តចំនួន ៥៨ របស់ខ្លួន។ ករណីថ្មីភាគច្រើនត្រូវបានរកឃើញនៅទីក្រុងហូជីមិញ ដែលមានចំនួន ១,៤៧៥ ករណី បន្ទាប់មកខេត្ត Tay Ninh ភាគខាងត្បូងមាន ៨៧៤ ករណី និងក្រុង Soc Trang មាន ៧៨១ ករណី។

ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីឆ្នាំមុន ចំនួនអ្នកស្លាប់នៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ ២៦,៩៣០ ករណី ឬ ២% នៃការឆ្លងទាំងអស់។ នៅក្នុងរលកចុងក្រោយទី០៤ ដែលបានវាយប្រហារប្រទេសនេះនៅចុងខែមេសា មានករណីជាង ១.៣៥ លានករណី ត្រូវបានគេរាយការណ៍ ហើយមានអ្នកជំងឺជាង ១.០៣ លានករណី បានជាសះស្បើយឡើងវិញ។ រហូតមកដល់ពេលនេះពលរដ្ឋវៀតណាម ៥៥.៥ លាននាក់ ត្រូវបានចាក់វ៉ាក់សាំងពេញលេញ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃអង្គារកន្លងទៅ ក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ នៅខេត្ត Son La ភាគខាងជើង បានក្លាយជាក្មេងទី០៥ នៅក្នុងប្រទេសវៀតណាម ដែលបានស្លាប់បន្ទាប់ពីបានចាក់វ៉ាក់សាំង Pfizer៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress

Share This Post: