PR

តើអ្នកដឹងពីភាពខុសគ្នារវាងទឹកដោះគោឡាក់តូសហ្វ្រី និង ទឹកដោះគោធម្មតាដែរឬទេ?

BY
Liny Chan
December 11, 2021

តើទឹកដោះគោឡាក់តូសហ្វ្រីខុសគ្នានឹងទឹកដោះគោធម្មតាដូចម្តេច?
តើប្រភេទមួយណាដែលស័ក្តិសមនឹងអ្នកជាង?

យល់ដឹងពីទឹកដោះគោឡាក់តូសហ្វ្រី
ដោយសារតែការអភិវឌ្ឍនៃបច្ចេកវិទ្យានាពេលបច្ចប្បន្ននេះ ស្ករឡាក់តូសអាចបំបែកខ្លួនចេញពីទឹកដោះគោហើយក៏នៅតែអាចរក្សាសារធាតុបំប៉ននៅក្នុងទឹកដោះគោបានយ៉ាងល្អ។ ដោយការបន្ថែមជាតិស្ករឡាក់តូសដែលជាអង់ស៊ីមបំបែកជាតិឡាក់តូសទៅជាទឹកដោះគោឡាក់តូសហ្វ្រីដែលអ្នកអាចពិសាបានដោយមិនមានអាការៈឈឺពោះឡើយ។

ទឹកដោះគោឡាក់តូសហ្វ្រី និង ទឹកដោះគោធម្មតា
ទឹកដោះគោ ឡាក់តូសហ្វ្រី ផ្តល់ជូនអ្នកនូវអត្ថប្រយោជន៍ធម្មជាតិជាច្រើនពីទឹកដោះគោស្រស់និងសារធាតុបំប៉នជាច្រើនផ្សេងទៀត។ ទឹកដោះគោ ឡាក់តូសហ្វ្រី នៅតែអាចបង្កើនសារធាតុចិញ្ចឹមដែលល្អបំផុតសម្រាប់សុខភាពដូចជា កាល់ស្យូមខ្ពស់ & ផូស្វ័រខ្ពស់ ដើម្បីទ្រទ្រង់ឆ្អឹងនិងធ្មេញឱ្យរឹងមាំ។ វីតាមីន B2 វីតាមីន B12 ដែលជាប្រភពប្រូតេអ៊ីនដ៏ល្អបំផុត។ ភាពខុសគ្នារវាងទឹកដោះគោ ឡាក់តូសហ្វ្រី និងទឹកដោះគោធម្មតាគឺមិនមានជាតិស្ករឡាក់តូស និង មានជាតិផ្អែមតិចៗ។

ទឹកដោះគោឡាក់តូសហ្វ្រីមិនត្រឹមតែស័ក្តិសមសម្រាប់អ្នកដែលមានប្រតិកម្មនឹងជាតិទឹកដោះគោតែម៉្យាងនោះទេ
ទឹកដោះគោឡាក់តូសហ្វ្រី និង ទឹកដោះគោស្រស់ធម្មតាសុទ្ធតែជាផលិតផលដែលផលិតចេញពីទឹកដោះគោ ។ ដូច្នេះសម្រាប់អ្នកដែលប្រតិកម្មនឹងស្ករឡាក់តូសគឺអាចពិសាទឹកដោះគោឡាក់តូសហ្វ្រីដោយមិនមានការព្រួយបារម្ភ។ ប៉ុន្តែសម្រាប់អ្នកដែលអាឡែកហ្ស៊ីនឹងទឹកដោះគោគឺមិនអាចពិសាទឹកដោះគោទាំង 2 ប្រភេទនេះឬអាហារដែលមានផ្ទុកជាតិទឹកដោះគោឡើយ។

ទឹកដោះគោជំនួយដល់សុខភាពសម្រាប់មនុស្សគ្រប់គ្នា
សំណាងល្អដែលយើងមានទឹកដោះគោដែលជំនួយដល់សុខភាព ឥលូវនេះ! ទឹកដោះគោMeiji ឡាក់តូសហ្វ្រី ផ្តល់ជូនអ្នកនូវអត្ថប្រយោជន៍ធម្មជាតិជាច្រើនពីទឹកដោះគោស្រស់និងសារធាតុបំប៉នជាច្រើនផ្សេងទៀត។ លាហើយចំពោះបញ្ហាប្រព័ន្ធរំលាយអាហារនិងទទួលយករសជាតិដ៏សម្បូរបែបនៃទឹកដោះគោស្រស់។

រីករាយជាមួយប្រព័ន្ធរំលាយអាហារដែលមានសុខភាពល្អជាមួយទឹកដោះគោ Meiji ។ ផលិតពីទឹកដោះគោស្រស់ អ្នកអាចទទួលបានអត្ថប្រយោជន៍ពីធម្មជាតិនៃជាតិកាល់ស្យូម ប្រូតេអ៊ីន និង វីតាមីន B គ្រប់ៗម៉ាត់ទាំងអស់។

នៅពេលដែលនិយាយពីទឹកដោះគោឡាក់តូសហ្វ្រី សូមជ្រើសរើសយកទឹកដោះគោMeijiឡាក់តូសហ្វ្រី ដែលមិនត្រឹមតែសំបូរនូវសារធាតុបំប៉នក្នុងទឹកដោះគោដែលមិនមានជាតិស្ករឡាក់តូសនិងជំនួយដល់សុខភាពប្រព័ន្ធរំលាយអាហារប៉ុណ្ណោះទេ ថែមទាំំងមានរសជាតិឆ្ងាញ់និងផ្អែមស្រទន់ពីធម្មជាតិ!

សាកល្បងឥលូវនេះអ្នកនឹងជាប់ចិត្តជាមួយទឹកដោះគោឡាក់តូសហ្វ្រី។
សម្រាប់ព័ត៌មានបន្ថែមសូមចុចហ្វូឡូផេក CP-Meiji Cambodia។

Share This Post: