កូវីដ-១៩

ប្រទេសវៀតណាមបានបញ្ជាក់ពីករណីជំងឺកូវីដ១៩ ថ្មីចំនួន ១៤,៨១៩ ករណី និងការបាត់បង់ ២១៦ ករណីបន្ថែមទៀត

BY
autoadmin
December 11, 2021

ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ១៤,៨១៩ ករណី កាលពីយប់ថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ ដែលជំរុញឱ្យចំនួនឆ្លងនៅក្នុងរលកទី០៤ ដែលកំពុងបន្តកើនឡើង មានដល់ ១ ៣៧៦ ០១៧ ករណី។ មូលដ្ឋានចំនួន ៣ ដែលមានចំនួនករណីថ្មីខ្ពស់បំផុត គឺទីក្រុងហូជីមិញមាន ១,២២៦ ករណី, ក្រុង Soc Trang មាន ៨៩៤ ករណី និង Tay Ninh មាន ៨៩៣ ករណី។

ក្រសួងក៏បានបញ្ជាក់ពីការជាសះស្បើយចំនួន ១,៣៦២ ករណី នៅថ្ងៃដដែល ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបមកទល់ពេលនេះ មានដល់ ១,០៥២,៣៤១ ករណី។ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់ ២៧,៤០២ នាក់ បន្ទាប់ពីការស្លាប់ចំនួន ២១៦ នាក់ ត្រូវបានបញ្ជាក់កាលពីថ្ងៃសុក្រ។ ចំនួនជាមធ្យមនៃករណីថ្មីនៅក្នុងប្រទេសវៀតណាម សម្រាប់រយៈពេល ៧ ថ្ងៃចុងក្រោយនេះគឺ ១៤,៤៨៧ ករណីក្នុងមួយថ្ងៃ ខណៈពេលដែលអត្រាមរណភាពជាតិមាន ២២១ ក្នុងមួយថ្ងៃ៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress

Share This Post: