កូវីដ-១៩

ម្សិលមិញនេះ វៀតណាមបានបញ្ជាក់ពីករណីជំងឺកូវីដ១៩ ថ្មីចំនួន ១៤,៦៣៨ ករណី និងបាត់បង់ជីវិតចំនួន ២២៨ ករណីបន្ថែមទៀត

BY
autoadmin
December 13, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus បានរាយការណ៍ថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១៤,៦៣៨ ករណី ចេញពីក្នុងទីក្រុង និងខេត្តចំនួន ៥៨ កាលពីយប់ថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១។ ក្នុងចំណោមអ្នកជំងឺដែលបានបញ្ជាក់កាលពីថ្ងៃអាទិត្យ ភាគច្រើនគឺនៅទីក្រុងហូជីវិញ ដែលមាន ១,២១៦ ករណី បន្ទាប់មកគឺទីក្រុងហាណូយ ៩៨០ ករណី និងខេត្ត Tay Ninh មានចំនួន ៩២០ ករណី។

ការស្លាប់ដោយសារជំងឺ​ COVID-19 ថ្មីចំនួន ២២៨ ករណី ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបរបស់ប្រទេសនេះ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមមានដល់ ២៧,៨៣៩ ឬ ២% នៃករណីអ្នកឆ្លងសរុប។ ចាប់តាំងពីរលកទី៤ បានវាយប្រហារប្រទេសវៀតណាម នៅចុងខែមេសា ប្រទេសនេះមានករណីជាង ១.៤ លានករណី ហើយក្នុងនោះអ្នកជំងឺជាង ១លាននាក់ បានជាសះស្បើយឡើងវិញ៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Plus

Share This Post: