អាជ្ញាធរបិទខ្ទប់គេហទំព័រចំនួន៩ ដែលបង្ហោះរូបភាព និងវីដេអូមិនសមរម្យរបស់កុមារតាមប្រព័ន្ធអនឡាញ
យោងតាមការបញ្ជាក់ពី និយ័តករទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា ក្នុងកិច្ចសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ និយ័តករទូរគមនាគមន៍កម្ពុជា បានចាត់វិធានការបិទខ្ទប់គេហទំព័រ និងយូអអិលចំនួន ៩ បន្ទាប់ពីរកឃើញថា គេហទំព័រ និងយូអអិលទាំងនេះ បានបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

រូបតំណាង
និយ័តករទូរគមនាគមន៍កម្ពុជា និងបន្តសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិការទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រ និងយូអអិល ដែលបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ ដែលសកម្មភាពនេះ បានជំរុញ និងបង្កឲ្យកើតមានអាជីវកម្មពេស្យាកម្ម និងការជួញដូរមនុស្ស ដែលបង្កនូវការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តដល់ជនរងគ្រោះ ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ។ គេហទំព័រ និងយូអអិលទាំង៩ នោះរួមមានដូចខាងក្រោម៖
