ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បើកបរត្រូវបង់ប្រាក់ តែក្នុងករណីនេះគឺមិនមានការគិតថ្លៃទេ

    BY Khmernote Media December 14, 2021
    ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បើកបរត្រូវបង់ប្រាក់ តែក្នុងករណីនេះគឺមិនមានការគិតថ្លៃទេ

    គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ ដំណើរការសាងសង់សម្រេចបានជាង ៧០ហើយ និងគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

    ថ្មីៗនេះ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ បានធ្វើការបង្ហាញព័ត៌មានខ្លះៗអំពីការបង់ប្រាក់ធ្វើដំណើរ ដោយបានបញ្ជាក់ឲ្យដឹងថា «បច្ចុប្បន្នការបង់ប្រាក់ដើម្បីធ្វើដំណើរលើផ្លូវល្បឿនលឿនគឺមិនទាន់កំណត់ឡើយ បើមានដំណឹងនឹងប្រាប់ទៅកាន់អ្នកទាំងអស់គ្នាភ្លាម។ លួចប្រាប់អ្នកទាំងអស់គ្នា ការធ្វើដំណើរលើផ្លូវល្បឿនលឿននាពេលថ្ងៃបុណ្យជាតិគឺមិនគិតថ្លៃទេណា យើងទន្ទឹមរង់ចាំទាំងអស់គ្នា!»

    គួរបញ្ជាក់ផងដែរថា គម្រោងផ្លូវល្បឿនលឿននៅកម្ពុជាលើកដំបូងនេះ មានប្រវែងសរុបជាង ១៩០ គីឡូម៉ែត្រ ចាប់ពីក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ ដោយមានទទឹងតួផ្លូវ ២៤,៥ ម៉ែត្រ និងក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០ សង់ទីម៉ែត្រ ចំណែកគន្លងផ្លូវធ្វើចរាចរចែកជា ៤ គន្លង (២ គន្លងទៅ ២ គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់ ១០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់ ១២០ គីឡូម៉ែត្រ ក្នុងមួយម៉ោង៕

    Share This Post: