ខ្មែរណូត

ស្វែងរក

  • PR

    ថៃ បើកប្រទេសវិញហើយ តោះទៅទទួលយកបទពិសោធន៍កម្សាន្តថ្មីៗនាបុណ្យណូអែល និងឆ្លងឆ្នាំថ្មីនៅទីក្រុងបាងកក ជាមួយ Air Asia ចំណាយតិច សុវត្ថិភាពខ្ពស់ មិនធ្វើចត្តាឡីស័ក

    BY Liny Chan December 21, 2021
    ថៃ បើកប្រទេសវិញហើយ តោះទៅទទួលយកបទពិសោធន៍កម្សាន្តថ្មីៗនាបុណ្យណូអែល និងឆ្លងឆ្នាំថ្មីនៅទីក្រុងបាងកក ជាមួយ  Air Asia ចំណាយតិច សុវត្ថិភាពខ្ពស់ មិនធ្វើចត្តាឡីស័ក

    អស់រយៈពេលជិត ២ឆ្នាំ មកហើយដែលប្រទេសជុំវិញពិភពលោក បានប្រយុទ្ធតទល់នឹងជំងឺកូវីដ-១៩ ក្នុងនោះក៏មានប្រទេសថៃផងដែរ។
    ហើយថ្មីៗនេះ ថៃបានបើកប្រទេសយ៉ាងទូលំទូលាយ ដើម្បីស្ដារសេដ្ឋកិច្ច និងទទួលទេសចរណ៍ឡើងវិញ ជាមួយលក្ខខណ្ឌមួយចំនួន ដែលធ្វើឱ្យទេសចរបរទេសសម្រុកមកលេងកម្សាន្តជាហូរហែរ។

    យ៉ាងណាមិញក្រោយការបើកប្រទេសឡើងវិញ គម្រោងទាក់ទាញទេសចរបរទេស និងគោលដៅទេសចរណ៍ថ្មីៗជាច្រើនបានលេចវត្តមានឡើង ជាពិសេសនៅក្រុងទីក្រុងបាងកក ដែលជាទីក្រុងដ៏ស៊ីវីល័យ និងសម្បូរបែបមួយនៅអាស៊ីអាគ្នេយ៍។ ជាក់ស្ដែងផ្សារទំនើបល្បីៗដូចជា Icon Siam, Siam Paragon, Central World បានបើកដំណើរការឡើងវិញជាមួយនឹងការវិធានការថ្មី ធានាទាំងសុវត្ថិភាពដល់អតិថិជន និងការដើរទិញទំនិញប្រណីតៗ បែបថ្មីកាន់តែទំនើប និងទាក់ទាញជាមុន។

    ទន្ទឹមនឹងនេះ ផ្សាររាត្រីនៅក្នុងក្រុងបាងកកដ៏ល្បីល្បាញ និងជាកន្លែងដែលពេញនិយមបំផុតនោះ រឹតតែប្លែកជាងមុនដែរ ដូចជា ផ្សាររាត្រីរថភ្លើង Jodd Fair ដែលបានផ្លាស់ប្ដូរទីតាំងថ្មី កាន់តែធំ និងសម្បូរបែបជាងមុន ជាមួយនឹង China Town ដែលសម្បូរទៅដោយម្ហូបអាហារឆ្ងាញ់ៗ រសជាតិមិនអាចបំភ្លេចបាន និងជាកន្លែងដែលអ្នកទេសចរទៅមិនដែលរំលង។ ក្រៅពីនេះ ទីក្រុងបាងកកទាំងមូល ក៏កំពុងរៀបចំ សម្រាប់ឱកាសបុណ្យណូអែល និងឆ្លងឆ្នាំថ្មីខាងមុខនេះ ដើម្បីផ្ដល់នូវការកម្សាន្តថ្មី ប្លែក និងច្រើនសម្បូរបែបថែមទៀតដល់អ្នកទេសចរ។

    អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ក្រុមហ៊ុនអាកាសចរណ៍ Air Asia ថ្មីៗនេះ បើកជើងហោះហើរត្រង់ ភ្នំពេញ-បាងកក វិញហើយ ដោយហោះហើរចូលទៅប្រទេសថៃដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ អ្នកទេសចរទាំងអស់ អាចកក់សំបុត្រ សម្រាប់ជើងហោះត្រង់ ភ្នំពេញ-បាងកក ចាប់ពីពេលនេះទៅ សម្រាប់ការហោះហើរនៅថ្ងៃទី22 ខែធ្នូ ឆ្នាំ2021។ ជាមួយគ្នានេះ តម្លៃសំបុត្រក្នុងការហោះហើរមួយលើក គឺត្រឹមតែ 55ដុល្លារ សម្រាប់ Big Members និង 57ដុល្លារ សម្រាប់អតិថិជនមិនមែនជា Big Members។ តោះហោះហើរជាមួយ Air Asia ចូលទៅប្រទេសថៃដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ចំណាយតិច ប្រកបដោយទំនុកចិត្ត ជាមួយស្តង់ដារសុខភាព និងសុវត្ថិភាពខ្ពស់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay