ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ករណីជំងឺកូវីដ១៩ នៅក្នុងប្រទេសវៀតណាមបន្ដមានការកើនឡើងខ្ពស់ ជាមួយនឹងករណីថ្មីចំនួន ១៥,៣៤៩ ករណី

    BY autoadmin December 14, 2021
    ករណីជំងឺកូវីដ១៩ នៅក្នុងប្រទេសវៀតណាមបន្ដមានការកើនឡើងខ្ពស់ ជាមួយនឹងករណីថ្មីចំនួន ១៥,៣៤៩ ករណី

    ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ១៥,៣៤៩ ករណី កាលពីយប់ថ្ងៃចន្ទ ខណៈទីក្រុងហាណូយកំពុងមើលឃើញពីការឆ្លងរាលដាលថ្មីៗក្នុងចំនួនច្រើន។ មូលដ្ឋានចំនួន ៣ ដែលមានចំនួនករណីថ្មីខ្ពស់បំផុត គឺទីក្រុងហាណូយ ១,០០០ ករណី, ខេត្ត Binh Phuoc ៩៩៨ ករណី និង ខេត្តតាយនិញ ៩១៩ ករណី។ ក្នុងចំណោមចំនួនសរុបប្រចាំថ្ងៃអង្គារទាំងអស់ មានករណីចំនួន ៨,៨៩១ ករណី ត្រូវបានរកឃើញនៅក្នុងសហគមន៍ ដែលនាំឱ្យចំនួនឆ្លងនៅក្នុងរលកឆ្លងទី០៤ របស់ប្រទេសនេះមានដល់ ១,៤២២,០៩១ ករណី។

    ក្រសួងសុខាភិបាលក៏បានបញ្ជាក់ពីអ្នកជាសះស្បើយចំនួន ១,១៩២ នាក់ នៅថ្ងៃដដែល ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបមកទល់ពេលនេះដល់ ១,០៥៥,៩១២ ករណី។ ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ២៨,០៨១ ករណី ជាមួយនឹងការបញ្ជាក់ពីអ្នកស្លាប់បន្ថែមចំនួន ២៤២ ករណី កាលពីថ្ងៃចន្ទ។ ចំនួនជាមធ្យមនៃករណី COVID-19 នៅក្នុងប្រទេសវៀតណាម សម្រាប់រយៈពេល ៧ថ្ងៃ កន្លងមកនេះគឺ ១៤,៩៤៦ ក្នុងមួយថ្ងៃ ខណៈពេលដែលអត្រាមរណភាពជាតិជាមធ្យមមាន ២២៨ ករណី ក្នុងមួយថ្ងៃ៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNExpress

    Share This Post: