ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីរហូតដល់ទៅ ៣៤,០៥៩ ករណី កាលពីយប់មិញនេះ
- BY
- autoadmin
- December 17, 2021
ប្រទេសវៀតណាមកាលពីយប់ថ្ងៃព្រហស្បតិ៍ បានរាយការណ៍ពីករណីជំងឺ Covid-19 រហូតដល់ទៅ ៣៤,០៥៩ ករណី ដែលនាំឱ្យចំនួននៃការឆ្លងនៅក្នុងរលកទី០៤ របស់ខ្លួនមានរហូតដល់ ១,៤៨៦,៨៧៥ ករណី។ ក្នុងចំណោមករណី Covid-19 ថ្មីៗទាំងអស់នោះ មានករណីចំនួន ១៥,៦២៧ ករណី ត្រូវបានកត់ត្រានៅក្នុងទីក្រុង និងខេត្តចំនួន ៦០ របស់ខ្លួន ខណៈដែលខេត្ត Tay Ninh មានករណីចំនួន ១៩,៧២៤ ករណី ដែលច្រើនជាងគេបំផុត ក៏ព្រោះតែខេត្តនេះបានបញ្ចូលតួលេខអ្នកជំងឺ COVID-19 ពីមុនៗដែលមិនទាន់បានកត់ត្រា។

ជាមួយគ្នានេះដែរ អ្នកជំងឺ Covid-19 ចំនួន ១,០៣៣ នាក់ ត្រូវបានប្រកាសថាជាសះស្បើយ ដែលនាំឱ្យចំនួនករណីដែលបានជាសះស្បើយមានដល់ ១,០៦៤,៤៦១ ករណី។ គិតមកទល់ពេលនេះ ប្រទេសវៀតណាមបានចាក់ថ្នាំបង្ការយ៉ាងហោចណាស់ ១ដូស ដល់ពលរដ្ឋចំនួន ៧៥.២លាននាក់ ខណមានពលរដ្ឋចំនួន ៥៩.៤ លាននាក់ បានទទួលវ៉ាក់សាំងចំនួន ២ ដូស ហើយ ១.១ លាននាក់ បានទទួលវ៉ាក់សាំងបង្ការដូសទី៣ ឬដូសជំរុញ៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress
- Share This Post:






