កូវីដ-១៩
BREAKING NEWS – រកឃើញករណីវិជ្ជមានកូវីដ-១៩ «អូមីក្រុង» លើបុរសម្នាក់ទៀត ដែលជាករណីទី២ នៅកម្ពុជា
BY Khmernote Media
December 17, 2021
យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួង បានរកឃើញករណីវិជ្ជមានកូវីដ-១៩ បម្លែងថ្មី ឈ្មោះ «អូមីក្រុង» ម្នាក់ទៀត (ជាករណីទី២) ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

ករណីវិជ្ជមានកូវីដ-១៩ អូមីក្រុងខាងលើនេះ ត្រូវបានរកឃើញលើបុរសជនជាតិអៀរ៉ង់ អាយុ២៥ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុរសរូបនេះបានធ្វើដំណើរតាមជើងហោះហើរ ពីប្រទេសកេនយ៉ា ឆ្ពោះទៅកាន់ទីក្រុងឌូបៃ និងបន្តដំណើរពីទីក្រុងឌូបៃ មកប្រទេសថៃ ទើបហោះហើរពីប្រទេសថៃមកដល់កម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ បច្ចុប្បន្ន អ្នកជំងឺរូបនេះ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាស់រោគរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ។ សូមអានព័ត៌មានលំអិតខាងក្រោម៖
