ម្សិលមិញនេះ ប្រទេសវៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១៦,០៩៣ នាក់ បន្ថែមទៀត
- BY
- autoadmin
- December 20, 2021
ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យ បានកត់ត្រាករណីជំងឺ Covid-19 ថ្មីចំនួន ១៦,០៩៣ ករណី ដោយទីក្រុងហាណូយតែមួយ មានករណីរហូតដល់ ១,៤០៥ ករណី ដែលជាចំនួនច្រើនបំផុតនៅក្នុងចំណោមខេត្តក្រុងផ្សេងទៀត ដែលនាំឱ្យចំនួននៃការឆ្លងនៅក្នុងរលកទី០៤ របស់ខ្លួនចាប់តាំងពីចុងខែមេសា ឆ្នាំ២០២១ បានឈានដល់ ១,៥៣៤,០៦៦ ករណី។ តួលេខរបស់ទីក្រុងហាណូយ គឺតាមពីក្រោយដោយទីក្រុង Ca Mau ដែលមានចំនួន ១,៣៤៥ ករណី និងទីក្រុងហូជីមិញ ១,០១៤ ករណី។

ចំណែកឯការស្លាប់ចំនួន ២១៥ ករណី ក៏ត្រូវបានគេបញ្ជាក់ផងដែរ ដែលនាំឱ្យចំនួនស្លាប់ដោយសារជំងឺ COVID-19 របស់ប្រទេសវៀតណាមមានសរុប ២៩,៥៦៦ ករណី ឬប្រហែល ២% នៃតួលេខឆ្លងទាំងអស់។ ជាមួយគ្នានេះដែរ អ្នកជំងឺ Covid-19 ចំនួន ១០,៧៩៩ នាក់ ក៏ត្រូវបានប្រកាសថាជាសះស្បើយ ដែលនាំឱ្យចំនួនករណីដែលបានជាសះស្បើយពីជំងឺ COVID-19 បានកើនឡើងដល់ ១,០១៧,៩៦២ ករណី៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






