កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី 07នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយ 11នាក់ និងមិនមានអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ទេ
BY Khmernote Media
December 20, 2021
នៅថ្ងៃទី20 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 07នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 11នាក់ និងមិនមានអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,423នាក់, ករណីជាសះស្បើយសរុប 116,803នាក់ និងស្លាប់សរុប 3,005នាក់៕
