កូវីដ-១៩
ថ្ងៃនេះ មិនមានអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩នោះទេ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី 04នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយ 12នាក់
BY Khmernote Media
December 21, 2021
នៅថ្ងៃទី21 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 04នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 12នាក់ និងមិនមានអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,427នាក់, ករណីជាសះស្បើយសរុប 116,815នាក់ និងស្លាប់សរុប 3,005នាក់៕
