ខ្មែរណូត

ស្វែងរក

  • PR

    ទូរស័ព្ទដៃម៉ាក TECNO ត្រកូល POVA មានសេរីថ្មី២ម៉ូដែលទៀតហើយ កំពុងវាយលុកចូលទីផ្សារប្រទេសកម្ពុជា ទទួលបានការចាប់អារម្មណ៍ខ្លាំង តម្លៃសមរម្យបំផុត ដែលមានអេក្រង់ធំ កំលាំងថ្មខ្លាំងសាកថ្មលឿន និងបំពាក់បច្ចេកវិទ្យា 5G

    BY Liny Chan December 22, 2021
    ទូរស័ព្ទដៃម៉ាក TECNO ត្រកូល POVA មានសេរីថ្មី២ម៉ូដែលទៀតហើយ កំពុងវាយលុកចូលទីផ្សារប្រទេសកម្ពុជា ទទួលបានការចាប់អារម្មណ៍ខ្លាំង តម្លៃសមរម្យបំផុត ដែលមានអេក្រង់ធំ កំលាំងថ្មខ្លាំងសាកថ្មលឿន និងបំពាក់បច្ចេកវិទ្យា 5G

    លោកអ្នកប្រហែលធ្លាប់ស្គាល់ហើយនូវឈ្មោះ TECNO POVA ដែលជាទូរស័ព្ទដៃកំរិតថវិការល្បីល្បាញដោយសារតែតម្លៃសមរម្យបំផុត ជាមួយសមត្ថភាពខ្ពស់ជាច្រើនធ្វើអោយទាក់ចិត្តអតិថិជនជាច្រើនក្នុងប្រទេសកម្ពុជាយើង។ ឥឡូវនេះក្រុមហ៊ុនTECNO បានបញ្ចេញទូរស័ព្ទឆ្លាតវៃត្រកូលPOVAរបស់ខ្លួន២ម៉ូដែលទៀតដែលមានឈ្មោះថា POVA Neo នឹង POVA 5G។

    ក៏មិនខុសពីម៉ូដែលមុនៗដែរ POVA Neo គឺផ្តោតជាងគេទៅលើទំហំថ្មធំគ្មានគូរប្រៀប ៦០០០មីលីអំពែម៉ោង ដែលអាចអោយអ្នកប្រើប្រាស់រីករាយក្នុងការលេងហ្គេមបានរហូតដល់១៧ម៉ោង និងចាក់វីដេអូបាន២០ម៉ោងនិងអាចសាកបញ្ចូលវិញដោយដុំសាកល្បឿនលឿន ១៨វ៉ាត់ បញ្ចូលថ្ម ៣៥នាទី លេងហ្គេមបាន៥ម៉ោង។ អេក្រង់របស់ POVA Neo ជាប្រភេទតំណក់ទឹកទំហំ ៦.៨២អ៊ីង កំរិតបង្ហាញ HD+ បង្ហាញរូបភាពបានច្បាស់និងធំខ្លាំង ងាយស្រួលក្នុងការមើល YouTube Facebook លេងហ្គេមជាដើម ។ POVA Neo មានអង្គមចងចាំ 4GB និងអង្គផ្ទុកទិន្នន័យ 64GB។

    ក្រឡេកមើល POVA 5G វិញគ្រាន់តែស្តាប់ឈ្មោះក៏ដឹងហើយ ថាទូរស័ព្ទនេះភ្ជាប់មកជាមួយបច្ចេកវិទ្យា 5G ដើរដោយបន្ទះឈីប Mtk D900 6nm ដែលជាបន្ទះឈីបខ្លាំងមួយក្នុងពេលបច្ចុប្បន្ន ជាមួយ RAM 8GB+RAMជំនួយ3GB និងអង្គផ្ទុកទិន្នន័យ128GB ក្រៅពីនេះ POVA 5G ក៏មានចំនុចពិសេសផ្សេងទៀតដូចជា៖ ទី១ POVA 5G ភ្ជាប់មកជាមួយអេក្រង់កំពូលធំ 6.9” FHD+ ជាមួយ Refresh Rate 120Hz លេងហ្គេមបានយ៉ាងរលូន។ ទី២ ប្រព័ន្ធផ្តត់ផ្គង់ថាមពលគ្មានដែនកំណត់ POVA 5G ទ្រទ្រង់ដោយថ្មទំហំ 6០០០ មីលីអំពែម៉ោង អស់បារម្ភក្នុងការសាកថ្ម និងអាចបញ្ជូលថ្មល្បឿនលឿន18វ៉ាត់ សាកថ្ម15នាទីលេងហ្គេមបាន3ម៉ោង។ ទី៣ កាមេរ៉ាដែលមានសមត្ថិភាពខ្ពស់ POVA 5G បំពាក់កាមេរ៉ាចចំនួន 3គ្រាប់ដែលមានទំហំសេនស័រដល់ 50មេហ្គាភិចសែល ថតរូបកំរិតHD និងថតវីដេអូ4K ឯកាមេរ៉ាខាងមុខមានទំហំ16មេហ្គាភិចសែលផ្តិតយករូបភាពសែលច្បាស់ស្អាតគ្រប់រូប។

    អតិថិជនងាយស្រូលក្នុងការរកជាវបាននៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃនៅជិតគាត់បំផុត ឬក៏នៅផ្សារសូរិយាជាន់ទី២។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay