កូវីដ-១៩

ចក្រភពអង់គ្លេសបានកត់ត្រាករណីថ្មីនៃជំងឺកូវីដ១៩ច្រើនជាង ១០០,០០០ ករណី ជាលើកដំបូងបំផុតមិនធ្លាប់មានពីមុន

BY
autoadmin
December 23, 2021

ករណីជំងឺ COVID-19ប្រចាំថ្ងៃរបស់ចក្រភពអង់គ្លេស បានកើនឡើងដល់ ១០០,០០០ ករណី ជាលើកដំបូងបំផុត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ចក្រភពអង់គ្លេសបានរាយការណ៍ពីការឆ្លងថ្មីចំនួន ១០៦,១២២ ករណី កាលពីថ្ងៃពុធ ខណៈការឆ្លងប្រចាំថ្ងៃរបស់ខ្លួនមានលើសពី ៩០,០០០ ករណី ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ជាមួយគ្នានេះដែរ ករណីជំងឺ COVID-19 ដែលទាក់ទងជាមួយនឹងវ៉ារ្យ៉ង់ អូមីក្រុង ក៏បានកើនឡើងលើសពី ១៣,០០០ ទៅដល់ ៧៤,០០០ ករណីផងដែរ ហើយវាត្រូវបានគេជឿថា វ៉ារ្យ៉ង់ថ្មី អូមីក្រុង គឺបានវាយប្រហារប្រហែល ៩០% នៃករណីសរុបទាំងអស់សម្រាប់ទីក្រុងឡុង។

ឥឡូវនេះរដ្ឋាភិបាល​អង់គ្លេស​កំពុងមានសម្ពាធខ្លាំង ហើយ​ក៏កំពុងជំរុញការផ្តល់​វ៉ាក់សាំងដូសទី៣ ដល់​ប្រជាជន​ដោយ​ការ​ដាក់ចល័ត​បុគ្គលិក​យោធា ដើម្បីធ្វើការលើការផ្ដល់វ៉ាក់សាំងបង្ការ។ រដ្ឋាភិបាលក៏បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យាដើម្បីទិញថ្នាំប្រឆាំងមេរោគចំនួន ៤.២៥ លានឈុត ដែលត្រូវបានបង្កើតឡើងដាច់ដោយឡែកពីគ្នាដោយក្រុមហ៊ុន Merck និង Pfizer ដើម្បី​ការពារ​អ្នកជំងឺ​ COVID-19 ​មិន​ឱ្យ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​។ រដ្ឋាភិបាលក៏កំពុងដាក់ឱ្យប្រើប្រាស់ថ្នាំ molnupiravir របស់ក្រុមហ៊ុន Merck រួចហើយដែរ ដល់មនុស្សដែលមានហានិភ័យខ្ពស់ក្នុងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: