វៀតណាមបន្ដរកឃើញករណីជំងឺកូវីដ១៩ក្នុងចំនួនច្រើន ជាមួយនឹងករណីថ្មីចំនួន ១៦,៣៦៧ ករណី និងការបាត់បង់ចំនួន ២៨០ ករណី
- BY
- autoadmin
- December 24, 2021
ប្រទេសវៀតណាមកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ បានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១៦,៣៦៧ ករណី ដែលនាំឱ្យចំនួនឆ្លងសរុបនៅក្នុងរលកទី៤របស់ខ្លួន មានដល់ប្រហែល ១.៦ លានករណី ខណៈការស្លាប់មាន ២៨០ ករណី បន្ថែមទៀត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ មូលដ្ឋានចំនួន ៣ ដែលមានចំនួនករណីច្រើនជាងគេ គឺទីក្រុងហាណូយ ១,៧៧៤ ករណី, ក្រុង Ca Mau ១១,១៦៧ ករណី និងក្រុង Tay Ninh មាន ៩៤៩ ករណី។

ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 គិតមកទល់ពេលនេះគឺ ៣០,៥៣១ ករណី ឬប្រហែល ១.៩% នៃចំនួនឆ្លងទាំងអស់។ ជាមួយគ្នានេះ អ្នកជំងឺចំនួន ១០,៩៤៤ នាក់ ត្រូវបានប្រកាសថាជាសះស្បើយ ដែលនាំឱ្យចំនួនករណីជាសះស្បើយ កើនឡើងដល់ជាង ១.១ លាននាក់។ រហូតមកទល់ពេលនេះ ពលរដ្ឋ ៧៦.៥ លាននាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់១ដូស ខណៈពលរដ្ឋ ៦៤.១ លាននាក់ បានទទួលការចាក់វ៉ាក់សាំងលើកទី២ ហើយជាង ១.៧ លាននាក់ បានទទួលការចាក់វ៉ាក់សាំងលើកទី៣៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






