PR

Royal Enfield Meteor 350 ម៉ូតូជិះកម្សាន្តក្នុងក្រុងដ៏ល្អបំផុត ដែលអ្នកមិនគួរមើលរំលង

BY
Liny Chan
December 25, 2021

Royal Enfield ត្រូវបានចាត់ទុកថាជាម៉ាកដ៏ល្បីមួយ ហើយទស្សនៈចំបងរបស់ខ្លួន ក្នុងការធ្វើឱ្យម៉ូតូមានលក្ខណៈ សាមញ្ញ រីករាយ និងងាយស្រួលជិះ បានធ្វើឱ្យពួកគេក្លាយជាម៉ាកដ៏ល្អឥតខ្ចោះក្នុងរយៈពេលប្រហែល ១២០ឆ្នាំ។ អ្នកជិះម៉ូតូ​ទាំងអស់ អាចបង្ហាញពីចរិតលក្ខណៈរបស់ខ្លួន បានយ៉ាងស័ក្កិសមតាមរយៈម៉ូតូរបស់ពួកគេ។ លើសពីនេះ វាកាន់តែងាយស្រួល និងទាក់ទាញក្នុងការបង្ហាញពីភាពជាបុគ្គលរបស់អ្នក រួមជាមួយនឹងការទទួលបានភាពរីករាយ នឹងបទពិសោធន៍នៃការជិះម៉ូតូតែមួយគា្មនពីរ។ ក្នុងចំណោមម៉ូដែលទាំង ៥ ដែលអ្នកអាចជ្រើសរើស ក្រុមហ៊ុន Royal Enfield បានរចនាឡើងម៉ូតូនីមួយៗ ដោយផ្អែកលើការរឿងរ៉ាវ និងប្រវត្តិសាស្រ្ត ដូចជាការរចនាតួ vintage , Classic & Bullet, the twin café racer, Interceptor & GT Continental ដែលត្រូវបានរចនាឡើងសម្រាប់គ្រប់ស្ថានភាពផ្លូវ, Himalayan និងម៉ូតូសម្រាប់ជិះកម្សាន្តក្នុងក្រុងដ៏ល្អបំផុត Meteor 350។

Royal Enfield Meteor 350 បាន​ក្លាយ​ជា​ម៉ូតូ​ដែល​លក់​ដាច់​បំផុត​ក្នុង​ប្រទេស​កម្ពុជា ​ដោយសារពណ៌​ដ៏​គួរ​ឱ្យ​ស្រឡាញ់​របស់​វា ដែល​ធ្វើ​ឱ្យ​វា​មាន​លក្ខណៈ​ប្លែក​ពី​គេ និង​មាន​កម្លាំង​ម៉ាស៊ីនដល់ទៅ 350cc ខុសពីម៉ាក​ផ្សេង​ទៀត។ ដោយសារការរចនាដំណើរការមួយចំនួនរួមមាន ម៉ាស៊ីនត្រជាក់ខ្យល់ 349cc ម៉ាស៊ីន SOHC ជាមួយនឹងប្រព័ន្ធចាក់ប្រេងអេឡិចត្រូនិច នឹងជួយកាត់បន្ថយការស៊ីប្រេង។ មកជាមួយតួដ៏រឹងមាំ និងអាចប្រើប្រាស់បានយូរជាងមុន ពិតណាស់ម៉ូឌែលនេះត្រូវបានរចនាឡើងដើម្បីបង្ហាញដល់ពិភពនៃការជិះកម្សាន្ត។

ដូច្នេះប្រសិនបើអ្នកកំពុងស្វែងរកម៉ូតូសម្រាប់ជិះទៅធ្វើការប្រចាំថ្ងៃនៅក្នុងទីក្រុង ឬចូលចិត្តជិះកម្សាន្ត លំហែកាយ Royal Meteor 350 គឺស័ក្កិសមណាស់ ហើយជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក ដោយសាររូបរាងដ៏អស្ចារ្យរបស់វា និងម៉ាស៊ីនដ៏ល្អ។ មិន​ថា​ការជិះ​ក្នុង​ក្រុង​ ឬ​ខេត្ត​ទេ​ ផ្អែកតាម​កេរ្តិ៍​ឈ្មោះដ៏ល្បីល្បាញ និង​ការ​ធ្វើ​តេស្ត​ជាច្រើនដង ​​ម៉ាស៊ីន​ដែលបំពាក់នៅលើម៉ូឌែលនេះ អាចទុកចិត្តបាន។ លើសពីនេះ Meteor 350 ជាម៉ូតូសម្រាប់ជិះកម្សាន្តដ៏ងាយស្រួល និងអាចសម្រួលដល់ការធ្វើដំណើររបស់អ្នកបានប្រសើរជាងមុន ប្រសិនបើអ្នក ត្រូវការជិះកម្ដៅម៉ាស៊ីនដើម្បីកម្សាន្តនាពេលល្ងាចៗឡើង ទៅស្ពានសុខា ជ្រោយចង្វារ ផ្លូវ OCIC ឬកន្លែងណាមួយនៅជិតកោះពេជ្រ។ កក់ទុកពណ៌ដែលអ្នកចូលចិត្តឥឡូវនេះ ជាមួយនឹងប្រូម៉ូសិនពិសេសក្នុងឱកាសបុណ្យណូអែល និងឆ្លងឆ្នាំសកល ជាមួយតម្លៃចាប់ពី 4000$-4300$។ ភ្ជាប់មកជាមួយនូវគ្រឿងបន្លាស់ និងសំលៀកបំពាក់ថ្មី ដែឡអតិថិជនអាចប្រើបានយ៉ាងល្អឥតខ្ចោះជាមួយនឹង Meteor 350 ថ្មី។ ទទួលយកបទពិសោធន៍ថ្មីរបស់អ្នក ដោយកក់ទុកការជិះសាកល្បងនៅ Royal Enfield Cambodia: https://www.royalenfield.com/kh/en/forms/book-test-ride/

Share This Post: