កូវីដ-១៩

ប្រទេសវៀតណាមបានបញ្ជាក់ពីករណីជំងឺកូវីដ១៩ ថ្មីចំនួន ១៦,១៤២ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

BY
autoadmin
December 25, 2021

ប្រទេសវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ១៦,១៤២ ករណី កាលពីយប់ថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ ចេញពីក្នុងទីក្រុង និងខេត្តចំនួន ៦២ របស់ខ្លួន ហើយទីក្រុងហាណូយមានករណីជំងឺ COVID-19 ថ្មីៗច្រើនជាងតំបន់ណាទាំងអស់។ ក្រសួងសុខាភិបាលបាននិយាយថា ទីក្រុងហាណូយមានករណីថ្មីចំនួន ១,៨៣៤ ករណី បន្ទាប់មកខេត្ត Ca Mau មាន ១,៣៣៤ ករណី និងខេត្ត Tay Ninh ដែលជាអ្នកជិតខាងរបស់ទីក្រុងហូជីមិញ មាន ៩៤៨ ករណី ខណៈទីក្រុងហូជីមិញមាន ៦៧៩ ករណី។

ក្រសួងក៏បានបញ្ជាក់ពីការស្លាប់ចំនួន ២៣៥ ករណី ដែលបង្កើនចំនួននៃការស្លាប់ដោយសារជំងឺ COVID-19 ដល់ ៣០,៧៦៦ ករណី ឬ ១.៩ ភាគរយ នៃចំនួនអ្នកឆ្លងសរុប។ គិតចាប់តាំងពីរលកទី៤ ដែលចាប់ផ្ដើមកាលពីចុងខែមេសា ប្រទេសវៀតណាមមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១.៦១ លានករណី ហើយក្នុងចំណោមអ្នកទាំងនោះផងដែរ មានអ្នកជំងឺច្រើនជាង ១.២១ លាននាក់ បានជាសះស្បើយ។ ជាមួយគ្នាផងដែរនេះ មានពលរដ្ឋជាង ៦៤.៨ លាននាក់ បានចាក់វ៉ាក់សាំងបង្ការចំនួន ២ដង ហើយជាង ២ លាននាក់ បានទទួលការចាក់វ៉ាក់សាំងលើកទី៣៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress

Share This Post: