កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី 15នាក់បន្ថែមទៀតជាប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ 13នាក់
BY Khmernote Media
December 27, 2021
នៅថ្ងៃទី27 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 15នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 13នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 1នាក់(មិនបានចាក់វ៉ាក់សាំង 1នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,464នាក់, ករណីជាសះស្បើយសរុប 116,874នាក់ និងស្លាប់សរុប 3,009នាក់៕
