កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី 05នាក់បន្ថែមទៀត (ករណីប្រភេទអូមីក្រុង02នាក់) ខណៈអ្នកជាសះស្បើយ 11នាក់
BY Khmernote Media
December 28, 2021
នៅថ្ងៃទី28 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 05នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងចំនួន02នាក់) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 11នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 1នាក់(មិនបានចាក់វ៉ាក់សាំង 1នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,469នាក់, ករណីជាសះស្បើយសរុប 116,885នាក់ និងស្លាប់សរុប 3,010នាក់៕
