ខ្មែរណូត

ស្វែងរក

  • PR

    Epson ចាប់ផ្តើមចេញលក់ជាផ្លូវការនូវ ម៉ាស៊ីនព្រីនម៉ូឌែល EcoTank និង ម៉ាស៊ីន Laser Projector ដែលផ្តល់ដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់អតិថិជន និង បង្ហាញអំពីស្ថានភាព ចំណែកទីផ្សារ របស់ Inkjet Printer

    BY Khmernote Media October 25, 2018
    Epson ចាប់ផ្តើមចេញលក់ជាផ្លូវការនូវ ម៉ាស៊ីនព្រីនម៉ូឌែល EcoTank និង ម៉ាស៊ីន Laser Projector ដែលផ្តល់ដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់អតិថិជន និង បង្ហាញអំពីស្ថានភាព ចំណែកទីផ្សារ របស់ Inkjet Printer

    ភ្នំពេញថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ – ក្រុមហ៊ុន Epson ទើបតែបានចេញលក់ជាផ្លូវការនូវម៉ាស៊ីនព្រីន EcoTank ប្រភេទថ្មី និង ទំនើបំផុត របស់ខ្លួននាពេលថ្មីៗនេះ ដើម្បីបង្ហាញពីគោលជំហរ ក្នុងនាមជាម៉ាកយីហោដ៏ល្បីលេខ១ នៅលើទីផ្សារ ខាងផលិតផលម៉ាស៊ីនព្រីន ដែលផ្តល់នូវការចំណាយប្រកបដោយប្រសិទ្ធភាព ការប្រើប្រាស់បានយូរអង្វែង សន្សំសំចៃខ្ពស់ និងមានតម្លៃសមរម្យ ។ ក្រុមហ៊ុន បានបញ្ចេញលក់ម៉ាស៊ីនព្រីន ម៉ូឌែល L និង M ស៊េរី ក៏ដូចជាម៉ាស៊ីន Projector ខា្នតមធ្យម ប្រភេទ ឡាស៊ែរ ផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់របស់ស្ថាប័ន និងសហគ្រាសទាំងអស់នៅក្នុងប្រទេសកម្ពុជា។

    លោក Yunyong Muneemongkoltorn នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Epson ប្រចាំប្រទេសថៃ បានមានប្រសាសន៍ថា «ក្រុមហ៊ុន Epson គឺជាក្រុមហ៊ុនដែលមានរោងចក្រផលិតម៉ាស៊ីនព្រីនដំបូងគេ ដែលបានដាក់បង្ហាញម៉ាស៊ីនព្រីន ប្រភេទ Genuine Ink Tank ដំបូងគេបង្អស់ នៅលើទីផ្សារតាំងពីឆ្នាំ២០១០ មកម្ល៉េះ ។ ចាប់តាំងពីពេលនោះមក ម៉ាស៊ីនព្រីនស៊េរី L និងស៊េរី M ទទួលបាននូវការគាំទ្រកាន់តែខ្លាំងឡើងៗ ពីសំណាក់អតិថិជនទាំងអស់ ដោយសារតែភាពធន់ និងការដំណើរការបានយ៉ាងល្អរបស់ម៉ាស៊ីនព្រីនប្រភេទនេះ រួមជាមួយនឹងការខិតខំអភិវឌ្ឍបច្ចេកទេស របស់យើងជាបន្តបន្ទាប់ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនគ្រប់ទិសទី។ ជាលទ្ធផល ក្រុមហ៊ុន Epson បានក្លាយទៅជាក្រុមហ៊ុនផលិតម៉ាស៊ីនព្រីន ប្រភេទ Ink Tank ជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោក។ ជាមួយនឹងចំណែកទីផ្សារដ៏ធំបំផុត ក្រុមហ៊ុន Epson បានលក់ម៉ាស៊ីនព្រីន Ink Tank អស់ជាង ៣០ លានគ្រឿង រួចទៅហើយនៅក្នុងបណ្តាប្រទេសចំនួន ១៥០ ប្រទេស នៅទូទាំងពិភពលោក។ ចំណែកឯនៅក្នុងប្រទេសកម្ពុជាវិញ ក្រុមហ៊ុន Epson បានដាក់លក់ម៉ាស៊ីនព្រីនយ៉ាងច្រើនប្រភេទដែលមានរហូតដល់ទៅ ១៩ ប្រភេទឯណោះ។ ក្នុងចំណោមម៉ូឌែលទាំងអស់នោះ មាន ១៥ ម៉ូឌែល ជាស៊េរី L និង ៤ ម៉ូឌែលផ្សេងទៀត ជាប្រភេទស៊េរី M។ ការផ្តល់នូវជម្រើសជាច្រើននេះមានន័យថា អតិថិជនទាំងអស់អាចរកជាវបានយ៉ាងងាយស្រួលបំផុតនូវម៉ូឌែលណាមួយដែលពួកគេពេញចិត្តទៅតាមតម្រូវការជាក់ស្តែង ដោយអាស្រ័យទៅនឹងទំហំថវិកា និងទំហំនៃការបោះពុម្ពរបស់ពួកគេ។ អតិថិជនរបស់យើង មានគ្រប់ប្រភេទទាំងអស់ រាប់ចាប់ពីសហគ្រាសធុនតូច និងមធ្យម រហូតដល់បណ្តាក្រុមហ៊ុនសាជីវកម្មធំៗនានា។»

    លោកបានបន្តថា «ថ្ងៃនេះ យើងបានកំណត់យកម៉ាស៊ីនព្រីន EcoTank ឬអាចហៅម្យ៉ាងទៀតថា ម៉ាស៊ីនព្រីន Economical Tank ដែលមានលក្ខណៈសន្សំសំចៃខ្ពស់ មកបង្ហាញជូនដល់អតិថិជន ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពនៃការចំណាយតិច តែទទួលបានផលចំណេញច្រើន។ នៅក្នុងឱកាសនេះ យើងក៏បានសម្រេចចិត្តដាក់លក់ម៉ាស៊ីនព្រីន ចំនួន ពីរស៊េរី គឺ L និង M ដែលមានចំនួន ៥ ម៉ូឌែល ហើយម៉ូឌែលទាំងអស់នោះមានដួចជា EcoTank L3110, L3150, M1100, M1120 និង M2140 ។ ម៉ាស៊ីនទាំងអស់នេះ គឺជាប្រភេទម៉ាស៊ីន មិនប្រើប្រាស់ cartridge ដោយរួមបញ្ចូលប្រអប់ទឹកថ្នាំនៅខាងក្នុង អមជាមួយរូបរាងតូចល្មមសាកសមជាមូយកន្លែងតូចចង្អៀត។ ជាមួយនឹងការរចនាម៉ូដយ៉ាងពិសេស ម៉ាស៊ីនព្រីនម៉ូឌែលនេះត្រូវបានបំពាក់ដោយប្រព័ន្ធបញ្ចូលទឹកថ្នាំប្រភេទ Spill-free ការពារមិនឲ្យកំពប់ ។ សម្រាប់ការរចនាបច្ចេកវិទ្យាក្បាលដបនៃពណ៌ទឹកថ្នាំវិញ គឺមានភាពល្អឥតខ្ចោះដែលធានាថា ទឹកថ្នាំពណ៌ណាអាចដាក់ចូលទៅក្នុងប្រអប់ទឹកថ្នាំពណ៌ហ្នឹងបានដោយមិនច្រឡំពណ៌គ្នានោះឡើយ។ ដើម្បីជៀសវាងពីការកំពប់ទឹកថ្នាំ ម៉ាស៊ីនព្រីនទាំងនេះធានាបានថា ទឹកថ្នាំហូរចេញពីដប តែនៅពេលដែលទឹកថ្នាំត្រូវបានដាក់បញ្ចូលទៅក្នុងប្រអប់ទឹកថ្នាំរបស់ម៉ាស៊ីនតែប៉ុណ្ណោះ។

    លោកបានបន្ថែមថា «ម៉ាស៊ីនព្រីនថ្មីទាំង ៥ ម៉ូឌែលនេះ គឺមានភាពស័ក្តិសមល្អឥតខ្ចោះបំផុតសម្រាប់ SOHO (ការិយាល័យតូច និង ការិយាល័យនៅផ្ទះ) និង សហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការ បោះពុម្ពឯកសារច្រើន និងចង់គ្រប់គ្រងការចំនាយទៅលើការបោះពុម្ពដោយខ្លួនឯងផ្ទាល់ ។ EcoTank ស៊េរី L មានភ្ជាប់មកជាមួយទឹកថ្នាំចំនួន ៤ ពណ៌។ ពណ៌ទឹកថ្នាំនីមួយៗ អាចបោះពុម្ពបានរហូតដល់ទៅ ៤,៥០០ ទំព័រ ចំពោះឯកសារ ស-ខ្មៅ និងឯកសារពណ៌រហូតដល់ទៅ ៧,៥០០ ទំព័រ ។ ហើយផ្តល់ជូននូវការធានារយៈពេល ២ ឆ្នាំ ឬការព្រីនរហូតដល់ ៣០,០០០ ទំព័រ។ ចំពោះ EcoTank ស៊េរី M វិញ វាអាចបោះពុម្ពបានរហូតដល់ទៅ ៦,០០០ ទំព័រ ចំពោះឯកសារ ស-ខ្មៅ និងផ្តល់ជូននូវការធានារយៈពេល ៤ ឆ្នាំ ឬការព្រីនរហូតដល់ ៥០,០០០ ទំព័រ។»

    លោក Yunyong បានពន្យល់ឲ្យដឹងទៀតថា «បច្ចុប្បន្ននេះ ក្រុមហ៊ុន Epson មានគម្រោងផ្សព្វផ្សាយម៉ាស៊ីនព្រីនរបស់ខ្លួនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ទៅដល់ការិយាល័យ និងស្ថាប័នរដ្ឋាភិបាលជាច្រើន ដោយហេតុថា ស្ថាប័នទាំអស់នោះនៅតែប្រើម៉ាស៊ីនព្រីន ប្រើបច្ចេកវិទ្យា ទ្បែស៊ែរ នៅឡើយ។ យើងបានដាក់បង្ហាញនូវម៉ាស៊ីនព្រីនជាច្រើនប្រភេទរួចមកហើយនៅទីផ្សារក្នុងប្រទេសកម្ពុជា ដូច្នេះ អ្នកប្រើប្រាស់ទាំងអស់បានមើលឃើញយ៉ាងច្បាស់អំពីដំណើរការយ៉ាងមានប្រសិទ្ធភាពបំផុតនៃម៉ាស៊ីនព្រីនទាំងអស់នោះ។ រហូតមកដល់ពេលនេះ អ្នកប្រើបានដឹងរួចមកហើយថា ម៉ាស៊ីនព្រីន inkjet ដំណើរការបានយ៉ាងល្អ ហើយរាល់ការចំណាយក៏កាន់តែមានប្រសិទ្ធភាពជាង ប្រភេទម៉ាស៊ីនព្រីន ទ្បាស៊ែរ ផងដែរ។ ម៉ាស៊ីនព្រីនរបស់ក្រុមហ៊ុន Epson ផ្តល់ជូននូវតម្លៃសមរម្យក្នុងការព្រីនមួយទំព័រៗ ងាយស្រូលក្នុងការធ្វើតំហែរទំ ហើយការប្រើប្រាស់ថាមពលអគ្គិសនីទៀតសោតក៏អស់តិចផងដែរ។ ការចាប់ផ្តើមដាក់លក់ EcoTank គឺជាយុទ្ធសាស្ត្រថ្មីមួយទៀតរបស់យើង ដែលស្របតាមយុទ្ធសាស្រ្តជំនួញរបស់ក្រុមហ៊ុន ដែលម៉ាស៊ីនព្រីន EcoTank ស៊េរី M នឹងប្រកួតប្រជែងជាមួយម៉ាស៊ីនព្រីន ទ្បែស៊ែរ ពណ៌ស-ខ្មៅដទៃទៀត។ EcoTank ស៊េរី M ប្រើប្រភេទទឹកថ្នាំម្យ៉ាង ដែលផ្តល់នូវពណ៌ច្បាស់ល្អ និងត្រជាក់ភ្នែក។ នៅពេលប្រៀបធៀបជាមួយនឹង ម៉ាស៊ីនព្រីន EPSON EcoTank ស៊េរី M ទៅនឹងម៉ាស៊ីនព្រីន ទ្បាស៊ែរ ប្រភេទម៉ាស៊ីនទាំងពីរនេះ ផ្តល់នូវគុណភាពបោះពុម្ពដូចគ្នា ប៉ុន្តែ EPSON EcoTank ស៊េរី M វាមានភាពសន្សំសំចៃជាងបានរហូតដល់ទៅ ១៦ ដង ឯណោះក្នុងមួយទំព័រ ហើយ កាត់បន្ថយ ការប្រើប្រាស់ថាមពលអគ្គិសនីបានរហូតដល់ទៅ ២៧ ដង។

    សរុបមក រាល់ការព្រីនមួយទំព័រៗ តាមរយៈការប្រើប្រាស់ EcoTank ស៊េរី M របស់ Epson ចំណាយត្រឹមតែ ១០ រៀល ក្នុង ១ទំព័រ ឬ ១០ទំព័រ ក្នុង ១០០ រៀលតែប៉ុណ្ណោះ ។ EcoTank ស៊េរី M នេះ មានពីរជម្រើសនៃទំហំទឹកថ្នាំសម្រាប់អតិថិជនដើម្បីជ្រើសរើសប្រើប្រាស់។ មួយគឺសម្រាប់ចំនួន ២,០០០ ទំព័រ និងមួយទៀតសម្រាប់ ចំនួន ៦,០០០ទំព័រ ។ ជម្រើសទាំងពីរនេះ គឺល្អប្រសើរជាងម្សៅថ្នាំរបស់ម៉ាស៊ីន Laser ដែលអាចបោះពុម្ពបានតែ ១,០០០ ទំព័រ និង ១,៦០០ ទំព័រប៉ុណ្ណោះ។»
    ក្នុងចំណោមម៉ូឌែលទាំងអស់ ដែលយើងបញ្ចេញលក់ក្នុងថ្ងៃនេះ គឺ M2140 ជាម៉ូឌែលដែលមានលក្ខណៈពិសេសជាងគេ។ អ្នកប្រើប្រាស់អាចធ្វើការ ព្រីន ស្គែន និង ថតចំលង បានក្នុងម៉ាស៊ីនតែមួយ។ វាត្រូវបានបំពាក់ដោយ បច្ចេកវិទ្យា Print Head ជាមួយប្រព័ន្ធ Precision Core ដែលអាចព្រីនក្រដាសខ្នាតធំក្នុងល្បឿនលឿន និងចំណាយតិច។ ម៉ាស៊ីនព្រីន M2140 អាចបោះពុម្ពបាន ២០ ឯកសារក្នុងមួយនាទី (20 ipm) ដែលមានគុណភាពកម្រិតច្បាស់ 1,200 x 2,400 dpi ។ លើសពីនេះទៅទៀតម៉ាស៊ីនព្រីនម៉ាកនេះ មានមុខងារព្រីន ឯកសារទាំងសងខាងបានដោយស្វ័យប្រវត្តិ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសន្សំសំចៃ ក្រដាស។ មុខងារនេះបានឆ្លើយតបយ៉ាងជាក់ច្បាស់ទៅនឹងនិន្នាការប្រើប្រាស់ នាពេលបច្ចុប្បន្ននេះ ដែលត្រូវបានមើលឃើញថា ការិយាល័យភាគច្រើនតែងតែខិតខំកាត់បន្ថយការប្រើប្រាស់ក្រដាស ។ បន្ថែមពីនេះទៀត M2140 មានបំពាក់នូវមុខងារ BarcodePrinting Function ដែលផ្តល់ការព្រីនឯកសារប្រភេទបញ្ឈរ ដែលមានគុណភាពល្អដូចម៉ាស៊ីនព្រីន ទ្បាស៊ែរ ដែរ ។ សម្រាប់ម៉ូឌែលថ្មីពីរផ្សេងទៀតរបស់ EcoTank ស៊េរី M គឺ M1100 និង M1120 ដែលអាចបោះពុម្ពបាន ១៥ ឯកសារក្នុងមួយនាទី (15 ipm) ។ ម៉ូឌែលទាំងនេះ ក៏អាចព្រីនដោយប្រើ Wi-Fi បានផងដែរ។

    នៅពេលនេះ EcoTank ស៊េរី L ក៏បានបង្ហាញពីម៉ូឌែលថ្មីចំនួន ពីរផងដែរ។ ទាំង L3110 ទាំង L3150 សុទ្ធតែជាឧបករណ៍ពហុមុខងារ (ព្រីន ស្កែន និងថតចំលង) ជាមួយនឹងការប្រើរប្រាស់ទឹកថ្នាំចំនួន ៤ ពណ៍ និង ព្រីនរហូតដល់ទំហំ 4R សម្រាប់រូបថត និងរូបភាព ។ L3150 ក៏មានភាពឆ្លាតវៃផងដែរ ដែលអាចព្រីនតាមរយៈ Wi-Fi ពីឧបករណ៍ផ្សេងៗរហូតដល់ ៨ គ្រឿង ដោយប្រើប្រាស់ប្រព័ន្ធ Wi-Fi Direct ។

    «ក្រុមហ៊ុន Epson រំពឹងថា EcoTank នឹងអាចផ្លាស់ប្តូរទំលាប់ និងឥរិយាបថរបស់អ្នកប្រើប្រាស់ ជាពិសេសអ្នកប្រើប្រាស់ម៉ាស៊ីនព្រីនប្រភេទ Laser Printer ។ នេះគឺដោយសារតែម៉ាស៊ីន EcoTank ស៊េរី L និង M ដំណើរការបានយ៉ាងល្អទាំងល្បឿននៃការព្រីន និង ទាំងគុណភាព។ EcoTank ផ្តល់នូវការចំណាយប្រកបដោយប្រសិទ្ធភាព ពោលគឺការចំណាយតិចជាងមុនបើប្រៀបធៀបទៅនឹងម៉ាស៊ីន Laser Printers ក៏ដូចជាម៉ាស៊ីនព្រីន Inkjet Printers ដែលផលិតដោយដៃគូប្រកួតប្រជែងរបស់ Epson ។ លើសពីនេះទៅទៀតម៉ាស៊ីនព្រីនរបស់ Epson អាចប្រើប្រាស់បានយូរអង្វែងជាងម៉ាស៊ីនព្រីនរបស់ក្រុមហ៊ុនដទៃទៀត។ នេះគឺជាចំណុចខ្លាំងដែលគ្មានដៃគូប្រកួតប្រជែងណាមួយអាចប្រកួតប្រជែងជាមួយ Epson បានឡើយ។ ជាមួយនឹងភាពខ្លាំងនេះហើយ Epson ក៏ផ្តល់ជូននូវការធានារយៈពេលយូរជាងគេផងដែរ។ ជាឧទាហរណ៍ EcoTank ស៊េរី M គឺយើងផ្តល់ជូននូវការធានារយៈពេលរហូតដល់ទៅ ៤ ឆ្នាំ ឬការព្រីនរហូតដល់ទៅ ៥០,០០០ ទំព័រឯណោះ ខណៈដែល ម៉ាស៊ីនព្រីន ទ្បាស៊ែរ ផ្តល់ជូនការធានាត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ។»

    លើសពីនេះទៅទៀត Epson កំពុងតែបង្កើនការផលិត និងដាក់លក់នូវម៉ាស៊ីន 3LCD Projector ប្រភេទ ឡាស៊ែររបស់ខ្លួនជាមួយនឹងការបង្ហាញនូវ ម៉ូឌែលថ្មីចំនួន ៣ ដែលមានពន្លឺភ្លឺច្បាស់ចាប់ពី ៥,០០០ lumen រហូតដល់ ៦,០០០ lumen។ សម្រាប់ម៉ូឌែលដែលត្រូវបានបញ្ចេញលក់នៅថ្ងៃនេះគឺ EB-L510U, 5000 lumen WUXGA projector; EB-L610W, 6000 lumen WXGA projector, និង EB-L610U, 6000 lumen WUXGA projector។ ម៉ូឌែលទាំង បីនេះ មានទំហំតូច និងមានទម្ងន់ស្រាលជាងឧបករណ៍ដូចគ្នា បើប្រៀបធៀបនឹង គូប្រកួតប្រជែងរបស់ខ្លួន ។ កាន់តែអស្ចារ្យទៅទៀតនោះ ម៉ូដែលថ្មីរបស់ Epson ទាំងបីនេះ មានមុខងារល្អរលើសគេ ដោយវាអាចបញ្ចេញពន្លឺបានខ្ពស់ ហើយអាចសំរបខ្លួនគ្រប់ស្ថានការណ៏ និង កាលៈទេសៈនៃទីតាំងនៃការតំឡើង។ ពោលគឺ វាអាចបង្វិលបាន 360 ដឺក្រេ និងមានសមត្ថភាពពេញលេញសម្រាប់ចាប់នៅទីតាំងណាមួយក៏បាន។ មន្ថែមពីនេះ លក្ខណៈពិសេសនៃ Projector ទាំងអស់នេះ គឺអាចបញ្ចាំងបានលើគ្រប់ស្ថានភាពនៃផ្ទៃរាបស្មើទាំងអស់ រួមបញ្ចូលទាំងមុខងារពិសេស ដួចជា មុខងារ Edge Blending, Curve Projection និង Corner Wall។ ម៉ូឌែលទាំងបីនេះ មានកម្រិតពណ៌នៃការបញ្ចេញរូបភាព Contrast Ratio 2,500,000:1 ដែលបង្ហាញនូវរូបភាពច្បាស់ល្អ និងបង្ហាញភាពលម្អិតនៃរូបភាពនីមួយៗ ។ Projector ទាំងអស់នេះ ផលិត មកភ្ជាប់ទៅនឹងប្រព័ន្ធ HDBaseT ដោយប្រើប្រាស់ ប្រព័ន្ធខ្សែរ Network តាមរយះផត LAN ដែលអាចតំឡើងនៅទីតាំងឆ្ងាយពីឧបករណ៍បញ្ចួនរូបភាព បានចម្ងាយឆ្ងាយរហូតដល់ ១០០ ម៉ែត្រ ឬ ៣២៨ ហ្វីត។

    «ម៉ាស៊ីន Projector ថ្មីទាំងបីម៉ូឌែលនេះផ្តោតលើ ការិយាល័យ ស្ថាប័នអប់រំ និង អាជីវកម្មកម្សាន្ត ដូចជា ក្លឹបកម្សាន្ត ខារ៉ាអូខេជាដើម ដែលបច្ចុប្បន្ននេះ កំពុងតែមានការរីកលូតលាស់គួអោយកត់សម្គល់ ដែលកំពុង ត្រូវការប្រភេទ Projector ទាំងឡាយណា ដែលមានពន្លឺកម្រិតមធ្យមនៅក្នុងការប្រកបអាជីវកម្មររបស់ពួកគេ។ ផលិតផលរបស់ Epson នឹងផ្តល់ឱ្យពួកគេមិនត្រឹមតែមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងប្រើប្រាស់បានយូរអង្វែងទៀតផង។ យើងនឹងផ្តល់ជូននូវការធានារប្រើប្រាស់ ដោយរាប់បញ្ចូល ទាំងចំនួនម៉ោងរបស់ បច្ចេកវិទ្យា ឡេស៊ែរ ហូតដល់ ២០,០០០ ម៉ោង ឬរយៈពេល ៣ ឆ្នាំ ។ ដូច្នេះ អតិថិជនទាំងអស់នឹងទទួលបានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការចំណាយ នៅពេលដែលពួកគេទិញម៉ាស៊ីន Projector ពីក្រុមហ៊ុន Epson។» ទាំងអស់នេះ ជាការអះអាងរបស់លោក Yunyong៕

    —————————————————————

    អំពីក្រុមហ៊ុន Epson

    ក្រុមហ៊ុន Epson គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ឈានមុខគេនៅលើពិភពលោក ផ្តោតសំខាន់លើការភ្ជាប់ទំនាក់ទំនងមនុស្ស ឧបករណ៍ប្រើប្រាស់ និងព័ត៌មាន តាមរយៈបច្ចេកវិទ្យាថ្មី ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងភាពជាក់លាក់។ តាមរយៈខ្សែសង្វាក់ផលិតកម្ម ចាប់ពីម៉ាស៊ីនព្រីន inkjet និងប្រព័ន្ធបោះពុម្ពឌីជីថលទៅជាម៉ាស៊ីនបញ្ចាំង 3LCD វ៉ែនតាឆ្លាតវៃ ប្រព័ន្ធសេនស័រ និងមនុស្សយន្តបម្រើក្នុងវិស័យឧស្សាហកម្ម ក្រុមហ៊ុនបានផ្តោតលើការពន្លឿនការបង្កើតថ្មី និងពង្រឹងការរំពឹងទុករបស់អតិថិជនលើផលិតផល inkjet, visual communications, ឧបករណ៍ wearable និងមនុស្សយន្ត។
    ដឹកនាំដោយក្រុមហ៊ុន Seiko Epson Corporation ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន សម្ព័ន្ធក្រុមហ៊ុន Epson Group មានបុគ្គលិកជាង ៧៦.០០០ នាក់ នៅក្រុមហ៊ុនចំនួន ៨៧ ទូទាំងពិភពលោក និងមានមោទនភាពចំពោះការរួមចំណែកដល់សហគមន៍តាមរយៈការធ្វើប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
    http://global.epson.com/

    អំពីក្រុមហ៊ុន Epson Singapore

    ចាប់តាំងពីឆ្នាំ១៩៨២ មក ក្រុមហ៊ុន Epson បានបង្កើតវត្តមានដ៏រឹងមាំនៅលើទីផ្សារសំខាន់ៗទូទាំងតំបន់អាស៊ីអាគ្នេយ៍។ ដឹកនាំដោយក្រុមហ៊ុន Epson Singapore នៃទីស្នាក់ការកណ្តាលក្នុងតំបន់ អាជីវកម្មរបស់ក្រុមហ៊ុន Epson ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានពង្រីកបណ្តាញយ៉ាងទូលំទូលាយក្នុងប្រទេសទាំង១១ ដោយទទួលខុសត្រូវលើការផ្គត់ផ្គង់ផលិតផលឌីជីថលទំនើបៗដល់អតិថិជននៅក្នុងទីផ្សារទាំងនេះ តាមរយៈហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយរបស់ខ្លួន រួមមានហាងបម្រើសេវាកម្មជាង ៥០០ ហាង មជ្ឈមណ្ឌលផ្តល់ដំណោះស្រាយចំនួន ៧ និងរោងចក្រផលិតកម្មចំនួន ៧ ។
    http://www.epson.com.sg

    អំពីក្រុមហ៊ុន Epson Thailand

    ក្រុមហ៊ុន Epson ថៃ ត្រូវបានបង្កើតឡើងនៅទីក្រុងបាងកក ប្រទេសថៃ នៅក្នុងខែតុលា ឆ្នាំ១៩៩០ ក្នុងគោលបំណងលើកកម្ពស់ការលក់ និងទីផ្សារនៃផលិតផល Epson នៅប្រទេសថៃ និង អនុតំបន់ឥណ្ឌូចិន។ ក្រុមហ៊ុន Epson ថៃគឺជាមជ្ឈមណ្ឌលប្រចាំអនុតំបន់សម្រាប់ប្រតិបត្តិការរបស់ Epson នៅប្រទេសវៀតណាម មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន Epson ថៃមានបុគ្គលិកចំនួន ១២៣ នាក់ និងបណ្តាញចែកចាយចំនួន ១៦៦ នៅទូទាំងប្រទេស។ ផលិតផលទាំងអស់ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជា «ផលិតផលព័ត៌មានវិទ្យាដ៏ឈានមុខគេ» តាមរយៈការប្រើប្រាស់បានយូរ និងមានមុខងារល្អបំផុត។ ម៉ាស៊ីនបញ្ចាំងម៉ាក Epson ផលិតដោយបច្ចេកវិទ្យា 3LCD & E-TORL ដែលទទួលបានអាជ្ញាប័ណ្ណពី Epson បានវាយលុកចូលទីផ្សារថៃ និងពង្រីកចំណែកទីផ្សាររបស់ខ្លួនយ៉ាងឆាប់រហ័ស។ ដូចគ្នានេះដែរ ម៉ាស៊ីនព្រីន Epson ត្រូវបានគេចាត់ទុកជាម៉ាកយីហោដែលនាំមុខគេលើគ្រប់តម្រូវការទីផ្សារទាំងអស់ មិនថាអ្នកជំនាញវិជ្ជាជីវៈ សហគ្រាសធុនតូច និងមធ្យម ឬក៏អតិថិជនទូទៅនោះទេ។ ទន្ទឹមនឹងការរក្សាឧត្តមភាពរបស់ខ្លួននៅក្នុងផលិតផល និងសេវាកម្ម ក្រុមហ៊ុន Epson ក៏ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបង្កើតផលិតផលថ្មីដែលមិនប៉ះពាល់ដល់បរិស្ថាន។
    http://www.epson.co.th

    សម្រាប់បណ្តាញព័ត៌មានផ្សេងៗ:

    Epson Thailand
    Ms. Wisa Tanavipak
    Marketing CommunicationManager
    Tel: +66-2685-9888 EXT: 870
    Fax: +66-2670-0669
    Email: wisa.t@eth.epson.co.th
    Mr. Rattana Piyakuldumrong
    Senior Supervisor
    Tel: +66-2685-9888 EXT: 849
    Fax: +66-2670-0669
    Email: rattana.pi@eth.epson.co.th
    Ms.Phisittha Khachornphiphat
    Senior Supervisor
    Tel: +66-2685-9888 EXT: 875
    Fax: +66-2670-0669
    Email: phisittha.k@eth.epson.co.th
    PR Consultant : PRpedia
    Mr. Chaiwat Simawattana
    PR Consultant
    Tel: +66-89811-7937
    Email: cwprpedia@gmail.com
    Ms. Panisa Jairaksatham
    PR Consultant
    Tel: +66-61535-1644
    Email: naprpedia@gmail.com

    Share This Post:
    MPO4D jitutoto mpo4d Mpoplay