កូវីដ-១៩

សហរដ្ឋអាមេរិកបំបែកកត់ត្រាថ្មីមួយទៀត ជាមួយនឹងករណីឆ្លងជំងឺកូវីដ១៩ ថ្មីច្រើនជាង ៥០០,០០០ ករណីក្នុងមួយថ្ងៃ

BY
autoadmin
December 29, 2021

ទិន្នន័យចុងក្រោយរបស់សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងជំងឺ COVID-19 ក្នុងមួយថ្ងៃច្រើនជាង ៥១០,០០០ ករណី កាលពីថ្ងៃចន្ទកន្លងទៅ។ ករណីប្រចាំថ្ងៃសរុបចំនួន ៥១២,៥៥៣ ករណី និងការស្លាប់ថ្មីចំនួន ១,៧៦២ ករណី ត្រូវបានរាយការណ៍នៅទូទាំងប្រទេស ហើយវាគឺជាកំណត់ត្រាក្នុងមួយថ្ងៃដ៏ច្រើនបំផុតចាប់តាំងពីមានរោគរាតត្បាត សម្រាប់សហរដ្ឋអាមេរិក ខណៈសប្ដាហ៍មុនខ្លួនបានកត់ត្រាករណីសរុបចំនួន ១,៦៦០,០០០ ករណី និងការស្លាប់សរុប ១០,០០០ ករណី។

ការកើនឡើងប្រចាំថ្ងៃជាមធ្យមក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ បានឈានដល់ជាង ២០៦,០០០/ថ្ងៃ កាលពីថ្ងៃអាទិត្យ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ CDC ។ នេះ​ក៏​ជា​តួលេខដ៏​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ថ្ងៃ​ទី១៨ ខែ​មករា​ នៅពេលដែលសហរដ្ឋអាមេរិកកំពុងឈានដល់ការឆ្លងកំពូងរបស់ខ្លួន។ រហូតមកទល់នឹងពេលនេះ អាមេរិកបានកត់ត្រាករណី COVID-19 ច្រើនជាង ៥២.៩ លានករណី ជាមួយនឹងការស្លាប់ដែលពាក់ព័ន្ធជាង ៨១៩,០០០ នាក់ គិតត្រឹមរសៀលថ្ងៃអង្គារ នេះបើយោងតាមការរាប់ពេលវេលាជាក់ស្តែងដែលរក្សាទុកដោយសាកលវិទ្យាល័យ Johns Hopkins ៕

អទ្ថបទ៖ លីដា
ប្រភព៖ Nation Thailand

Share This Post: