កំពូលតារាបាល់ទាល់ Lionel Messi និងសមាជិក ៣នាក់ របស់ក្លឹបបារាំង Paris Saint-Germain បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩
- BY
- autoadmin
- January 3, 2022
ក្លឹបបាល់ទាត់បារាំង Paris Saint-Germain កាលពីថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២២ បានប្រកាសថា កំពូលតារាបាល់ទាល់ឆ្នើម Lionel Messi និងសមាជិក ៣ នាក់ផ្សេងទៀត បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន NHK ។ យ៉ាងណាក៏ដោយ ក្លឹប PSG មិនបានធ្វើអត្ថាធិប្បាយពីស្ថានភាពសុខភាពរបស់ពួកគេទេ ប៉ុន្តែបាននិយាយថាពួកគេកំពុងនៅផ្ដាច់ខ្លួនពីគេ។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា Messi បានត្រលប់មកផ្ទះវិញនៅប្រទេសអាហ្សង់ទីនដើម្បីចំណាយពេលវិស្សមកាលរបស់គាត់ ហើយគាត់បានតេស្តវិជ្ជមានជាមួយ COVID-19 នៅអំឡុងពេលនោះ។ ពួកគេនិយាយថា វាមិនប្រាកដថាពេលណាដែលគាត់នឹងអាចត្រឡប់ទៅប្រទេសបារាំង ឬក៏អាចចូលរួមជាមួយក្រុមនៅពេលណាទេ។ គួរឱ្យដឹងដែរថា ចំនួនករណីឆ្លងជំងឺ COVID-19 បាននិងកំពុងកើនឡើងនៅក្នុងប្រទេសអាហ្សង់ទីន ចាប់តាំងពីពាក់កណ្តាលខែធ្នូ ជាមួយនឹងករណីថ្មីជាង ៥០,០០០ ករណី កាលពីថ្ងៃព្រហស្បតិ៍ នេះបើតាមរបាយការណ៍របស់សាកលវិទ្យាល័យ Johns Hopkins ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






