វៀតណាមបន្ដរកឃើញករណីជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ដែលនាំឱ្យករណីសរុបកើនដល់ ២៤ ករណី
- BY
- autoadmin
- January 4, 2022
ប្រទេសវៀតណាមកាលពីយប់ថ្ងៃចន្ទ បានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១៥,៩១៦ ករណី បូករួមទាំងករណីវ៉ារ្យ៉ង់ អូមីក្រុង ចំនួន ៤ បន្ថែមទៀត។ ករណី អូមីក្រុង ថ្មីចំនួន ៤ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Hai Duong និង Hai Phong និងខេត្ត Thanh Hoa ភាគខាងជើងរបស់ប្រទេសវៀតណាម។ ដូច្នេះគិតមកទល់ពេលនេះ វៀតណាមមានករណីជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង សរុបរហូតដល់ ២៤ ករណី ខណៈចំនួនអ្នកឆ្លងសរុបនៅក្នុងរលកទី០៤ មកដល់ពេលនេះ គឺមាន ១,៧៧២,២៥៧ ករណី។

ចំណែកការស្លាប់ចំនួន ១៩០ ករណី ក៏ត្រូវបានកត់ត្រាបន្ថែមទៅក្នុងទិន្នន័យជាតិនៅថ្ងៃដដែល ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 រហូតមកដល់ពេលនេះគឺមាន ៣៣,០២១ ករណី ឬប្រហែល ១.៩ ភាគរយ នៃការឆ្លងទាំងអស់។ ជាមួយគ្នានេះដែរ អ្នកជំងឺ COVID-19 ចំនួន ២៤,៤៦១ នាក់ ត្រូវបានប្រកាសថាជាសះស្បើយ ដែលនាំឱ្យការជាសះស្បើយសរុបមានដល់ ១,៣៩៧,១៥៧ ករណី៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress
- Share This Post:






