គិតត្រឹមថ្ងៃនេះ អ្នកជំងឺកូវីដបំប្លែងថ្មីអូមីក្រុងកើនដល់ ៩៤ករណីហើយ ក្នុងនោះមានអ្នកជាសះស្បើយមួយចំនួន និងមួយចំនួនទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ
រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ បានឲ្យដឹងថា Omicron នៅកម្ពុជា ជាសរុបបានកើនដល់៩៤ករណី ប៉ុន្តែក្នុងចំណោមនោះមានមួយចំនួនបានជាសះស្បើយហើយ ខណៈអ្នកមិនទាន់ជាសះស្បើយកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ។

សំឡេង “អូមីក្រុងនៅក្នុងប្រទេសរបស់យើង ឡើងដល់ ៩៤ករណីហើយ ប៉ុន្តែនៅក្នុង ៩៤ករណីក៏មានអ្នកជាសះស្បើយមួយចំនួនរួចទៅហើយ ឥឡូវកើតនៅក្នុង ៩៤ករណីនេះមួយចំនួនជាសះស្បើយ ចំណែកមួយចំនួនទៀតមិនអនុញ្ញាតអោយព្យាបាលនៅផ្ទះទេ ខ្ញុំដាក់ចេញនៅបទបញ្ជានេះ ព្រោះមិនដូច្នេះទេរីករាលតែម្នាក់ ដើម្បីសេចក្ដីសុខរបស់បុគ្គលម្នាក់ ស្រាប់តែចេញផលប៉ះពាល់ដល់ប្រពន្ធ កូនទៅឆ្លងពេញតែភូមិ រួចហើយភាពមិនជាក់លាក់ចេញធ្វើដំណើរទៅកន្លែងនេះ ទៅកន្លែងនោះអាចរាលដាលពេញទីក្រុងភ្នំពេញ ព្រោះមេរោគប្រភេទនេះ វាឆ្លងដោយត្រូវប្រុងប្រយ័ត្ននៅតាមព្រលានយន្តហោះ ៖ ព្រលានយន្តហោះភ្នំពេញ ព្រលានយន្តហោះសៀមរាប ព្រលានយន្តខេត្តព្រះសីហនុ ក្រៅពីនោះគឺពលករឆ្លងដែនមកពីថៃ ដែលត្រូវប្រុងប្រយ័ត្ន ” ៕


