កូវីដ-១៩
ក្រសួងរកឃើញអ្នកឆ្លងថ្មី 30នាក់ (ករណីនាំចូល29នាក់ និងឆ្លងសហគមន៍1នាក់) ប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ 11នាក់
BY Khmernote Media
January 9, 2022
នៅថ្ងៃទី09 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 30នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 01 នាក់ និងអ្នកដំណើរពីបរទេស 29 នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 11នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,621នាក់, ករណីជាសះស្បើយសរុប 117,014នាក់ និងស្លាប់សរុប 3,015នាក់៕
