PR

ស្មាតហ្វូនបងប្អូនត្រកូល Y vivo Y15s សមត្ថភាពខ្ពស់ ទំហំថ្មធំ 5000mAh សាកថ្មលឿន 10W តម្លៃត្រឹម $149 មានវត្តមាននៅលើទីផ្សារកម្ពុជាហើយ!

BY
Liny Chan
January 10, 2022

vivo Y15s គឺជាទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី របស់ vivo ដែលត្រូវបានធ្វើការរចនាឡើង ប្រកបដោយការច្នៃប្រឌិត និងមានភាពសាកសមសម្រាប់មិត្តៗយុវវ័យ នាពេលសម័យថ្មីនេះតែម្តង។ ម្យ៉ាងវិញទៀតមកមើលការរចនាបទរបស់ស្មាតហ្វូន vivo Y15s នេះវិញចំពោះផ្នែកខាងក្រោយមានផ្ទៃរាងគ្រើម មិនងាយឆកស្នាមម្រាមដៃ និងមានពណ៌ស្រស់ស្អាត មើលមកមានភាពស៊ីវីល័យតែម្តង។

ស្មាតហ្វូន vivo Y15s ត្រូវបានបំពាក់មកជាមួយនឹងទំហំអេក្រង់ 6.51inch ដែលហៅថា Helio P35 មានកម្រិតបង្ហាញ HD+។ លើសពីនេះទៅទៀត អ្នកអាចទទួលបាននូវទស្សនីយភាពយ៉ាងត្រជាក់ភ្នែកនិងធំទូលាយ ដែលព្រមមកជាមួយរចនាបទ ឡើងមានភាពងាយស្រួលនៅក្នុងការកាន់ផងដែរ។ សម្រាប់ផ្នែកកាមេរ៉ាមុខមានទំហំ 8MP អាចថតស៊ែហ្វីរូបបានច្បាស់។

ដើម្បីធានាបានថា អ្នកមើលទៅស្រស់ស្អាតដូចធម្មជាតិ Y15s បានបំពាក់មកជាមួយនូវ AI Face Beauty ដែលផ្តល់ជូនអ្នកនូវភាពស្រស់ស្អាត បានកាន់តែប្រសើរឡើងសម្រាប់ផ្ទៃមុខ។ រីឯផ្នែកកាមេរ៉ាក្រោយវិញត្រូវបានបំពាក់មកជាមួយនឹងមុខងារ AI កាមេរ៉ាក្រោយ 2 គ្រាប់ដែលមានទំហំ 13MP+2MP។

រឹតតែពិសេសនោះ ចំពោះផ្នែកកម្លាំងថ្មវិញមានទំហំធំរហូតដល់ 5000mAh ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 10W។ លើសពីនេះទៅទៀត វាបានបំពាក់នូវបច្ចេកវិទ្យាវៃឆ្លាត នៅក្នុងការសន្សំសំចៃថាមពលថ្ម ធ្វើឲ្យការកាន់ថ្មបានយូរ និងបង្កើនថាមពលថ្មបានទៀតផង។ Y15s ដំណើរការដោយ Processer ប្រភេទ octa-core និងមាន Ram3GB+Rom32GB ដែលមានលក្ខណៈពិសេសរបស់ Funtouch OS11.1 ផ្នែកលើ Android11 ដូចនេះហើយទើបធ្វើឲទូរស័ព្ទដៃមួយនេះកាន់តែមានភាពងាយស្រួលជាងមុន។

ជាមួយនឹងពណ៌គឺមានជម្រើសថ្មីពីរពណ៌ផងដែរនេះគឺ Mystic Blue និង Wave Green។ កាន់តែពិសេសនេះសម្រាប់តម្លៃរបស់វាវិញគឺត្រូវបានដាក់លក់លើទីផ្សារក្នុងកញ្ចប់តម្លៃត្រឹមតែ $149 តែប៉ុណ្ណោះ។ មួយវិញទៀតបើធ្វើការធៀបទៅនឹងស្មាតហ្វូនដែលមានតម្លៃស្មើគ្នា សម្រាប់ស្មាតហ្វូន vivo Y15s គឺមានគុណសម្បត្តិល្អជាងច្រើន។ សម្រាប់អតិថិជនរបស់ vivo ដែលមានបំណងចង់ក្លាយជាម្ចាស់ស្មាតហ្វូន vivo Y15s នេះ លោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងនានាទូទាំងប្រទេសកម្ពុជា។

Share This Post: