ក្រសួងរកឃើញអ្នកឆ្លងថ្មី 14នាក់ (ករណីនាំចូល12នាក់ និងឆ្លងសហគមន៍ 2នាក់) ប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ 9នាក់
- BY
- srey nuch
- January 12, 2022
នៅថ្ងៃទី12 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 14នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 2នាក់ និងអ្នកដំណើរពីបរទេស 12 នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 09នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,684នាក់, ករណីជាសះស្បើយសរុប 117,043នាក់ និងស្លាប់សរុប 3,015នាក់៕
- Share This Post: