កូវីដ-១៩

ក្រសួងរកឃើញអ្នកឆ្លងថ្មី 10នាក់ (ករណីនាំចូល4នាក់ និងឆ្លងសហគមន៍ 6នាក់) ប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ 15នាក់

BY
srey nuch
January 14, 2022

នៅថ្ងៃទី14 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 10នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 6នាក់ និងអ្នកដំណើរពីបរទេស 4 នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 15នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,728នាក់, ករណីជាសះស្បើយសរុប 117,072នាក់ និងស្លាប់សរុប 3,015នាក់៕​

Share This Post: