សាលាតូរ្យតន្ត្រី និងហាងលក់ឧបករណ៍តន្ត្រី SoundsKool (សោនស្គូល) បើកសម្ពោធសាខាថ្មីនៅទួលទំពួង
រាជធានីភ្នំពេញ,ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៨
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៨ ក្រុមហ៊ុន SoundsKool (សោនស្គូល) បានបើកសម្ពោធសាខាសាលារៀនតូរ្យតន្ត្រី និងហាងលក់ឧបករណ៍តន្ត្រីថ្មីរបស់ខ្លួននៅចំកណ្តាលសង្កាត់ទួលទំពូង (ផ្សារទួលទំពូង) គឺស្ថិតនៅផ្លូវ ១៣៥ កែងផ្លូវ ៤៥៦ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការបើកសម្ពោធនេះមានការចូលរួមយ៉ាងច្រើនកុះករពីភ្ញៀវកិត្តិយស ជាពិសេសអាណាព្យាបាល និងប្អូនៗកុមារដែលចូលចិត្ត និងស្រលាញ់ផ្នែកតូរ្យតន្ត្រី។ ក្នុងឱកាសនោះក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវកិត្តិយសដែលចូលរួមដោយមានការផ្តល់ជូននូវអាហារ និងភេសជ្ជៈដោយឥតគិតថ្លៃ និងការធ្វើបទបង្ហាញ ព្រមទាំងអនុញ្ញាតឲ្យភ្ញៀវកិត្តិយសទាំងអស់ដើរទស្សនាហាងលក់ឧបករណ៍តន្រ្តីផងដែរ។ ពិសេសជាងនេះក្នុងកម្មវិធីសម្ពោធនោះក៏មានការសម្តែងពីតារាចម្រៀង Original Song កញ្ញា រ៉ុន ស៊ីរ៉ា និងការសម្តែងយ៉ាងប៉ិនប្រសប់ និងពេញដោយទេពកោសល្យ របស់លោកគ្រូអ្នកគ្រូ និងក្រុមសិស្សរបស់ SoundsKool ព្រមទាំងមានការលេងកំសាន្ត និងការចាប់រង្វាន់ផងដែរ។

ក្នុងថ្ងៃបើកសម្ពោធនេះផងដែរ នាយកគ្រប់គ្រងក្រុមហ៊ុន SoundsKool លោក ហ្កាប៊ី ហ្វាចា (Gabi Faja) បានមានប្រសាសន៍ថា “យើងពិតជារំភើបណាស់ដែលបាននាំយក SoundsKool ទៅទួលទំពូង។ បេសកកម្មរបស់យើងគឺ ដើម្បីបម្រើអារម្មណ៍ និងធ្វើឲ្យមានការរួបរួមគ្នាតាមរយៈតន្ត្រី។ ជាមួយនឹងសាលារៀននានានៅក្នុងតំបន់ និងគ្រួសារវ័យក្មេងជាច្រើនដែលកំពុងរស់នៅក្នុងសង្កាត់នេះ យើងគិតថា វានឹងក្លាយជាកន្លែងដ៏ល្អឥតខ្ចោះ ក្នុងការតភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ “។ ជាមួយគ្នានេះផងដែរ កញ្ញា អេវី អេវែនស៍ (Evie Evans) អ្នកសម្របសម្រួលកម្មវិធី SoundsKool ក៏បានមានប្រសាសន៍ផងដែរថា “ខ្ញុំស្រឡាញ់ការពិតដែលថា ការអប់រំមុខវិជ្ជាតូរ្យតន្ត្រីកំពុងតែកើនឡើង និងចាប់អារម្មណ៍ខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយតាមរយៈ SoundsKool ខ្ញុំនឹងអាចរួមចំណែកជួយដល់សិល្បករជំនាន់ក្រោយ។ ខ្ញុំពិតជាទន្ទឹងរង់ចាំដើម្បីណែនាំកម្មវិធីថ្មីរបស់យើងទៅឱ្យអាណាព្យាបាល និងកូនៗរបស់ពួកគាត់នៅថ្ងៃខាងមុខ”។
ក្រុមហ៊ុន SoundsKool ត្រូវបានបើកដំណើរការតាំងពីឆ្នាំ 2014 នៅភ្នំពេញ (ផ្លូវលេខ 178 សាលាស៊ីសុវត្ថិ) និងជាក្រុមហ៊ុនតូរ្យតន្ត្រីមួយឈានមុខគេនៅកម្ពុជា។ ក្រុមហ៊ុនបាននាំមុខគេក្នុងការលក់រាយឧបករណ៍តន្ត្រីម៉ាកល្បីៗដូចជា ហ្វេនឌ័រ (Fender) រ៉ូលេនដ៍ (Roland) អេរៀ (Aria) ខនន៍-សេលម័រ (Conn-Selmer)ជាដើម ហើយ SoundsKool ក៏ជាសាលាអប់រំផ្នែកតន្ត្រីដែលឈានមុខគេនៅកម្ពុជាដែលទទួលបានវិញ្ញាបនប័ត្រថ្នាក់អន្តរជាតិផងដែរ។

នៅក្នុងឆ្នាំ 2018 នេះ ក្រុមហ៊ុន SoundsKool បាននឹងកំពុងពង្រីកខ្លួនជាច្រើនទីតាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ក្រុមហ៊ុន SoundsKool គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI GROUP)។
ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីសម្ពោធនេះ សូមទាក់ទង៖
– កញ្ញា គី ម៉េងហៀង តាមរយៈទូរសព្ទលេខ + 855 10 53 12 12
និង អ៊ីម៉ែល heang@soundskool.asia
ឬចូលទៅកាន់គេហទំព័រ http://soundskool.asia
ឬទំព័រហ្វេកប៊ុក http://www.facebook.com/soundskoolmusic/











