កូវីដ-១៩

ក្រសួងរកឃើញអ្នកឆ្លងថ្មី 45នាក់ (ករណីនាំចូល29នាក់ និងឆ្លងសហគមន៍ 16នាក់) ប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ 17នាក់

BY
srey nuch
January 15, 2022

នៅថ្ងៃទី15 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 45នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 16នាក់ និងអ្នកដំណើរពីបរទេស 29 នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 17នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,773នាក់, ករណីជាសះស្បើយសរុប 117,089នាក់ និងស្លាប់សរុប 3,015នាក់៕​

Share This Post: